Arda Guler ថា មុនផ្លាស់មកកាន់ R.Madrid មានការបញ្ចុះបញ្ចូល ថា ខ្លួនអាចស្នងតំណែងសិស្សច្បងម្នាក់នេះបាន

//s9.kh1.co/e8/e8249f3161779ec5bf7a25cdac7a2a2a83642b69.jpg
បាល់ទាត់

 ៣០-មេសា-២០២៤ ១០ព្រឹក · ១៩ ថ្ងៃមុន

Arda Guler ថា មុនផ្លាស់មកកាន់ R.Madrid មានការបញ្ចុះបញ្ចូល ថា ខ្លួនអាចស្នងតំណែងសិស្សច្បងម្នាក់បាន

អេស្ប៉ាញ៖ ខ្សែបម្រើវ័យក្មេង Arda Guler បានទម្លាយឲ្យដឹងថា អំឡុងពេលចរចារគ្នាកាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ គឺ Real Madrid បាននិយាយមកកាន់រូបគេ ថា ពួកគេចាត់ទុកខ្លួនជាកីឡាករដែលនឹងស្នហតំណែងរបស់រៀមច្បង Luka Modric

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/49/4926b855c7b34b5f4d612e71d49dc3c50f329199.png

ជាការពិតណាស់ Guler បានសម្រេចចិត្តចាកចេញពីក្លិបអាណាព្យាបាលរបស់ខ្លួន គឺ Fernerbache ដើម្បីផ្លាស់មកកាន់ Real Madrid កាលពីដើមរដូវកាលនេះ ហើយ មុនពេលដែលសំណើខាងលើជោគជ័យ គឺ ក្រុមគូប្រជែងរបស់អធិរាជស គឺ Barcelona ក៏ចង់បានកីឡាករសញ្ជាតិតួកគីខាងលើមករួមក្រុមដូចគ្នា។

https://s9.kh1.co/__image/w=650,h=366,q=100/b5/b51697b45c30ba3cddb44d79f2e70fa438f2e2eb.png

ទាក់ទងនឹងការសម្រេចចិត្តជ្រើសរើសយក Real Madrid Guler បាននិយាយថា៖

អំឡុងពេលក្លិបកំពុងចរចារគ្នា Real Madrid បានប្រាប់ខ្ញុំថា ខ្ញុំនឹងក្លាយជាអ្នកស្នងតំណែងរបស់ Modric។ ពួកគេបានរៀបចំផែនការរយៈពេលវែងសម្រាប់ខ្ញុំ ហើយ ខ្ញុំមានការជឿជាក់៕

កីឡាករ Arda Guler
https://s9.kh1.co/__image/w=650,h=433,q=100/1a/1af4d41d3ad194159193651834bbcafd4843ef31.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T