ច្បាប់ថ្មី! UEFA បញ្ជាក់ថា ព្រឹត្តិការណ៍ EURO 2024 នេះក្រុមនីមួយៗអាចចុះបញ្ជីឈ្មោះកីឡាករបានរហូតដល់ទៅ...

//s9.kh1.co/26/26ad0ce54ddc28beb940050fd43095668f1033a1.jpg
បាល់ទាត់

 ០៤-ឧសភា-២០២៤ ៩ព្រឹក · ១៥ ថ្ងៃមុន

UEFA បញ្ជាក់ថា ព្រឹត្តិការណ៍ EURO 2024 នេះក្រុមនីមួយៗអាចចុះបញ្ជីឈ្មោះកីឡាករបានរហូតដល់ទៅ...

អឺរ៉ុប៖ សមាគមន៍ UEFA បានបញ្ជាក់ជាផ្លូវការថា សម្រាប់ព្រឹត្តិការណ៍ EURO 2024 ខាងមុខនេះ ក្រុមនីមួយៗអាចចុះឈ្មោះកីឡាករបានរហូតដល់ទៅ ២៦នាក់ ខណៈ កាលពីព្រឹត្តិការណ៍មុនៗអាចចុះឈ្មោះបានត្រឹមតែ ២៣នាក់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/44/442a6d2375ec76b9fce6c70c9975578b2e184676.jpg

ជាការពិតណាស់ ព្រឹត្តិការណ៍ EURO 2024 កាន់តែកៀកជិតចូលមកដល់ហើយ ពោលនឹងចាប់ផ្តើមពីចន្លោះថ្ងៃទី ១៥ ខែមិថុនា រហូតដល់ថ្ងៃទី ១៥ ខែកក្កដា ពេញមួយខែ ខណៈ ក្រុមជម្រើសជាតិនីមួយៗនឹងចាប់ផ្តើមប្រកាសពីសមាសភាពកីឡាកររបស់ខ្លួននាចុងខែឧសភានេះ។

https://s9.kh1.co/__image/w=650,h=366,q=100/2a/2abfab897feeb7d1369bc681f417437370cfd20b.jpeg

ក្នុងនោះផងដែរ ទាក់ទងនឹងបញ្ចីឈ្មោះកីឡាករ UEFA បានចេញសេចក្តីថ្លែងការដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖

គណៈកម្មាធិការប្រតិបត្តិ UEFA បានសម្រេចបង្កើនទំហំក្រុមអតិបរមានៃក្រុមដែលចូលរួមក្នុង UEFA EURO 2024 នាពេលខាងមុខ ពីកូតាដើមពី ២៣ ទៅ ២៦ នាក់។ តាមបទប្បញ្ញត្តិនៃការប្រកួត ក្រុមត្រូវផ្តល់ឱ្យ UEFA នូវបញ្ជីឈ្មោះដែលមានកីឡាករយ៉ាងតិច ២៣ នាក់ និងខ្ពស់បំផុត ២៦ នាក់ ត្រឹមថ្ងៃផុតកំណត់ទី ៧ ខែមិថុនា៕

UEFA

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T