លោក Ten Hag ថា លោកបើកចិត្តក្នុងការទៅដឹកនាំក្រុមមួយនេះ ប្រសិនបើលោកត្រូវបាន Man UTD បណ្តេញចេញ

//s9.kh1.co/6f/6f1949903082d797386647ee0812f231771c9643.jpg
បាល់ទាត់

 ០៤-ឧសភា-២០២៤ ៩ព្រឹក · ១៤ ថ្ងៃមុន

លោក Ten Hag ថា លោកបើកចិត្តក្នុងការទៅដឹកនាំក្រុមមួយនេះ ប្រសិនបើលោកត្រូវបាន Man UTD បណ្តេញចេញ

អង់គ្លេស៖ អ្នកចាត់ការទូទៅ លោក Erik ten Hag បានលើកឡើងថា លោកបើកចិត្តក្នុងការវិលត្រឡប់ទៅដឹកនាំ Ajax វិញ ប្រសិនបើលោកត្រូវបាន Manchester United ចេញពីតំណែងក្រោយចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/7f/7f314a9ad00c4029db2572f8542f3b654d5319e1.png

ជាការពិតណាស់ លោក Ten Hag បានចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford នៅក្នុងរដូវកាល ២០២២/២០២៣ ហើយ នៅក្នុងរដូវកាលទីមួយរបស់លោកបានជួយក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅ Premier League និង ឈ្នះពានរង្វាន់ EFL Cup ប៉ុន្តែ នៅក្នុងរដូវកាលនេះពួកគេកំពុងធ្លាក់ទម្រង់លេងខ្លាំង ដោយ កំពុងឈរនៅលេខរៀងទី៦ មិនមានកៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយឡើយ ប៉ុន្តែ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ FA Cup ទល់នឹង Manchester City។

https://s9.kh1.co/__image/w=650,h=434,q=100/ff/ff27ad555f442f91f611434e0cd318d67b2b287c.png

ទាក់ទងនឹងអនាគតជាមួយ Man UTD លោក Ten Hag បាននិយាយថា៖

អាចនិយាយបានថា ខ្ញុំនឹងបន្តដឹកនាំ Man UTD ដដែលសម្រាប់រដូវកាលក្រោយ។ ចំពោះការត្រឡប់ទៅកាន់ Ajax វិញ ហេតុអ្វីបានជាមិនអាចទៅរួច? ខ្ញុំមានពេលវេលាល្អៗនៅទីនោះ៕

លោក​ Erik ten Hag

គួរបញ្ជាក់ផងដែរថា លោក Ten Hag ជា គ្រូបង្វឹកដ៏ជោគជ័យខ្លាំងមួយក្នុងប្រវត្តិសាស្រ្តរបស់ Ajax ដែលលោកធ្លាប់បានដឹកនាំពីចន្លោះឆ្នាំ ២០១៧-២០២២ និង ជួយក្រុមឈ្នះពានរង្វាន់ជាច្រើនដូចជា លីគកំពូលហូល្លង់ ៣សម័យ KNVB Cup ២សម័យ និង ការឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នៅក្នុងឆ្នាំ២០១៩៕

https://s9.kh1.co/__image/w=650,h=434,q=100/4b/4b7282c6f49ca27588ee7d73702f209080d5392f.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T