អ៊ីតាលី៖ ខ្សែការពារកណ្ដាលរបស់ Inter Milan កីឡាករ Milan Skrinair បានចុចឈ្មោះខ្សែបម្រើរបស់ Manchester United កីឡាករ Bruno Fernandes ថាជាមិត្តរួមក្រុមដ៏ល្អបំផុតមួយរូបរបស់គេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bruno Fernandes បានផ្លាស់មកកាន់កីឡដ្ឋាន Old Trafford កាលពីទីផ្សារខែមករាកន្លងទៅ ដោយរួមចំណែកជួយ Man UTD រកបានដល់ទៅ៧គ្រាប់ ពីការបង្ហាញខ្លួន៩ប្រកួត ព្រមទាំងជួយឲ្យក្រុមរបស់លោក Ole Gunnar Solskjaer មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ គ្រប់ប្រកួតដែលគេចូលលេង។

ក្រឡេកមកមើល Skriniar ឯណេះវិញ ធ្លាប់បានលេងជាមួយកីឡាករជម្រើសជាតិព័រទុយហ្គាល់កាលពីនៅ Sampdoria ហើយជម្រើសជាតិស្លូវ៉ាគីរូបនេះបានសរសើរពីសមត្ថភាពរបស់ Fernandes ពេញមាត់ បើទោះបីពួកគេលេងជាមួយគ្នាបានតែមួយរដូវកាលក្ដី។ និយាយនៅក្នុងកម្មវិធីសំណួរ-ចម្លើយ លើគេហទំព័រផ្លូវការរបស់ក្លិប Inter Milan កីឡាករ Skriniar បាននិយាយយ៉ាងដូចេ្នះថា៖
ខ្ញុំគិតថាម្នាក់ក្នុងនោះចំណោមមិត្តរួមក្រុមដ៏ល្អរបស់ខ្ញុំគឺ Bruno Fernandes។ ខ្ញុំតែងតែហៅគេឲ្យត្រឡប់មកលេងជាមួយគ្នាវិញ កាលពីនៅ Sampdoria។

គួរឲ្យដឹងផងដែរថា Skriniar ទំនងនឹងអាចត្រូវតទល់ជាមួយ Bruno Fernandes នៅរដូវកាលក្រោយ ខណៈពេលដែល Manchester City ដែលជាក្លិបគូប្រជែងរបស់ Manchester United តាមប្រមាញ់កីឡាករខ្សែការពារតម្លៃខ្លួន៨០លានផោនរូបនេះជាខ្លាំង៕
ប្រភព៖ SportsMole