ទៅណាមិនឆ្ងាយ Zidane នៅតែចង់បានខ្សែប្រយុទ្ធកំពុងលេចធ្លោរូបនេះ មកលេងឲ្យ Real Madrid

//s5.kh1.co/e9/e947372fba5f10600820d78185ad9d81eb949a82.jpg
បាល់ទាត់

 ២៥-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Zinedine Zidane នៅតែចង់បានខ្សែប្រយុទ្ធកំពុងលេចធ្លោ Erling Braut Haaland មកលេងឲ្យ Real Madrid

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane ត្រូវបានរាយការណ៍មកថា បានដាក់ការចង់បានទៅលើខ្សែប្រយុទ្ធរបស់ Borussia Dortmund កីឡាករ Erling Braut Haaland គឺជាគោលដៅចម្បងក្នុងការនាំចូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

បើទោះបីជាទើបតែផ្លាស់ទៅកាន់ទឹកដីអាល្លឺម៉ង់កាលពីទីផ្សារខែមករាកន្លងទៅ ប៉ុន្តែ Haaland រកបានគ្រាប់បាល់ដល់ទៅ១២គ្រាប់ ពីការបង្ហាញខ្លួនត្រឹម១១ប្រកួតប៉ុណ្ណោះឲ្យ Dortmund គ្រប់ព្រឹត្តិការណ៍ទាំងអស់។

Dortmund ធ្លាប់បានបង្ហើបថាភាគីខាងក្លិបអាចនឹងលក់ខ្សែប្រយុទ្ធជម្រើសជាតិន័រវែសរូបនេះ ប៉ុន្តែក្លិបនៅចង់រក្សារូបគេឲ្យលេងបានពេញមួយរដូវកាលនេះសម្រាប់រដូវកាលក្រោយ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត Marca ក្លិបយក្សអេស្ប៉ាញ Real Madrid នឹងដាក់សំណើក្នុងការនាំយក Haaland នៅរដូវក្ដៅលើកក្រោយ។

កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

ក្រោយការនាំចូល Luka Jovic មិនអាចបំពេញតាមតម្រូវការបាន ប្រភពព័ត៌មានបានឲ្យដឹងថា លោក Zidane ចង់នាំយកខ្សែប្រយុទ្ធថ្មីមួយរូបផ្សេងទៀតដើម្បីអាចមកជំនួសកន្លែងរបស់កីឡាករចាស់វស្សា Karim Benzema។

ចំពោះតម្លៃខ្លួនរបស់ Haaland វិញ បើសិនជាមិនមានអ្វីប្រែប្រួលទេ តម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេគឺប្រមាណជា ៦៣លានផោន៕

កីឡាករ Erling Braut Haaland (អាវខ្មៅ)
កីឡាករ Erling Braut Haaland (អាវខ្មៅ)

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T