ភ្នំពេញ៖ នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបាគង ដែលជាសេវាទូទាត់ និងសេវាផ្ទេរប្រាក់ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។

ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់សេវា បាគង ដោយអាចធ្វើប្រតិបត្តិការតាម ប្រាសាក់ Mobile Banking, Internet Banking និងតាមសាខា ប្រាសាក់ បានយ៉ាងងាយស្រួល។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ពីគណនី ប្រាសាក់ ទៅគណនីធនាគារជាដៃគូរហូតដល់ ៤០០ លានរៀល ឬ ១០ ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយអាចផ្ទេរទៅគណនីបាគងបានរហូតដល់ ១០ លានរៀល ឬ ២,៥០០ ដុល្លារក្នុងមួយថ្ងៃ។
អ្វីដែលកាន់តែពិសេសនោះ អតិថិជនគ្រប់ធនាគារជាដៃគូអាចធ្វើការស្កេនទូទាត់ជាមួយនឹងដៃគូស្កេនទូទាត់ បាគងរបស់ ប្រាសាក់ បាននៅទូទាំងប្រទេស ។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ ប្រាសាក់ បានមានប្រសាសន៍ថា៖
«ប្រាសាក់ ពិតជាមានកិត្តិយស និងសប្បាយរីករាយដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃគម្រោង បាគង របស់ធនាគារជាតិនៃកម្ពុជា។ នេះជាសេវាទូទាត់តាមទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលពាំនាំគ្រប់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់ និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។
លោកបន្ថែមថា៖
«បាគង ជាមធ្យោបាយ និងឧបករណ៍ទូទាត់ថ្មីទំនើប ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»។
ប្រាសាក់ មានកិត្តិយសសូមចូលរួមអបអរសាទរជាមួយ ធនាគារជាតិនៃកម្ពុជា និងបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធ បាគង ដែលជាសេវាទូទាត់យុគសម័យថ្មីនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ។ ប្រាសាក់ ប្តេជ្ញាបន្តក្នុងការជំរុញ និងផ្តល់សេវាហិរញ្ញវត្ថុកាន់តែទំនើប និងងាយស្រួលជូនដល់អតិថិជន៕