កីឡាករប្រដាល់សកលទាំង១០ ដែលជាកីឡាករល្អជាងគេលើពិភពលោក ក្នុងឆ្នាំ២០២០

//s9.kh1.co/95/954ede64d69b69126cbf8a09bb9e647e94f3816d.jpg
ប្រវត្តិ

 ១០-វិច្ឆិកា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

តើមានកីឡាករណាខ្លះ?

បរទេស ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ Givemesport បានចុះផ្សាយអំពីកីឡាករប្រដាល់សកល ទាំង១០ ដែលជាកីឡាករល្អបំផុតក្នុងឆ្នាំ២០២០ ។ ដោយកីឡាករទាំង១០រូបនោះរួមមាន ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១០. កីឡាករ Artur Beterbiev បានបំបែកនូវកំណត់ត្រាដ៏អស្ចារ្យ ដោយបានផ្តួលដៃគូប្រកួតទាំងអស់ឱ្យសន្លប់ ក្នុងប្រវត្តិប្រកួតទាំង១៥ដងរបស់គេ និងជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC & IBF ។

កីឡាករ Artur Beterbiev
កីឡាករ Artur Beterbiev

ទី៩. កីឡាករ Josh Taylor មានប្រវត្តិប្រកួតក៏មិនធម្មតា ពោលគឺកីឡាកររូបនេះ ធ្លាប់ប្រកួតបាន១៦ដង ឈ្នះទាំង១៦ដង និងផ្ដួលដៃគូប្រកួតឱ្យសន្លប់រហូតទៅដល់១២ដង ។

កីឡាករ Josh Taylor
កីឡាករ Josh Taylor

ទី៨. កីឡាករ Gennady Golovkin អ្នកប្រដាល់របស់កាហ្សាក់ស្ថានមួយរូបនេះ ក៏មិនអន់ដែរ ពោលគឺរូបគេធ្លាប់ប្រកួតបាន៤០ដង ឈ្នះរហូតទៅ៣៨ដង ចាញ់១ដង ស្មើ១ដង និងផ្ដួលដៃគូឱ្យសន្លប់៣៥ដង ។

កីឡាករ Gennady Golovkin
កីឡាករ Gennady Golovkin

ទី៧. កីឡាករ Tyson Fury នរណាមិនស្គាល់កីឡាកររូបនេះ Tyson Fury បានឡើងដល់ចំណុចកំពូលក្នុងឆ្នាំ២០១៥ បន្ទាប់ពីកីឡាកររូបនេះបានទទួលជ័យជម្នះ លើកីឡាករ Deontay WilderTyson Fury ធ្លាប់ប្រកួតបាន៣០ដង មិនដែលចាញ់ ក្នុងនោះផ្ដួលដៃគូឱ្យសន្លប់២១ដង និងស្មើ១ដង ។

កីឡាករ Tyson Fury
កីឡាករ Tyson Fury

ទី៦. កីឡាករ Errol Spence Jr គេគឺជាម្ចាស់ខ្សែក្រវាត់ ប្រភេទទម្ងន់មធ្យមWBC & IBF បន្ទាប់ពីបានផ្តួលកីឡាករ Kell Brook ក្នុងឆ្នាំ២០១៧។ គេប្រកួតបាន២៦ដង ឈ្នះទាំងអស់ និងផ្ដួលដៃគូឱ្យសន្លប់២១ដង ។

កីឡាករ Errol Spence Jr
កីឡាករ Errol Spence Jr

ទី៥. កីឡាករ Oleksandr Usyk ក្នុងប្រវត្តិ១៦ប្រកួតរបស់គេ Oleksandr Usyk បានក្លាយជាជើងឯក បន្ទាប់ពីកីឡាកររូបនេះបានឈ្នះលើកីឡាករ Tony Bellew ។ គេប្រកួតបាន១៧ដង ឈ្នះទាំង១៧ដង និងផ្ដួលដៃគូឱ្យសន្លប់១៣ដងឯណោះ ។

កីឡាករ  Oleksandr Usyk
កីឡាករ  Oleksandr Usyk

ទី៤. កីឡាករ Naoya Inoue គឺជាម្ចាស់ជើងឯក៣ប្រភេទទម្ងន់ផ្សេងគ្នា ។ គេធ្លាប់ប្រកួតបាន១៩ដង និងផ្ដួលដៃគូឱ្យសន្លប់១៦ដងទៅហើយ ។

កីឡាករ  Naoya Inoue
កីឡាករ  Naoya Inoue

ទី៣. កីឡាករ Terence Crawford គេគឺជាម្ចាស់ជើងឯក៣ប្រភេទ ទម្ងន់ផ្សេងគ្នា ។ គេធ្លាប់បានប្រកួតចំនួន៣៦ដង ឈ្នះទាំងអស់ និងផ្ដួលដៃគូឱ្យសន្លប់២៧ដង ។

កីឡាករ Terence Crawford
កីឡាករ Terence Crawford

ទី២. ម្ចាស់មេដាយមាស កីឡាករ Vasyl Lomachenko បានប្រែក្លាយជាកីឡាករអាជីព ហើយបានលោតចូលក្នុងកម្រិតអ្នកប្រដាល់ពិភពលោកភ្លាមៗ ។ ដោយក្នុងការប្រកួតចំនួន១៥ដងរបស់គេ គេបានគ្រងខ្សែក្រវាត់៣ប្រភេទទម្ងន់ផ្សេងគ្នា ដោយធ្លាប់ផ្ដួលទៅលើកីឡាករខ្លាំងៗដូចជា Gary Russell Jr, Nicholas Walters, Guillermo Rigondeaux និង Jorge Linares ជាដើម  ។

កីឡាករ Vasyl Lomachenko
កីឡាករ Vasyl Lomachenko

ទី១. កីឡាករ Canelo Alvarez គឺជាអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតច្រើនពោលគឺកីឡាកររូបនេះ ធ្លាប់ប្រកួតបាន៥៣ដង ចាញ់តែម្ដង និងស្មើ២ដង ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ គឺកីឡាកររូបនេះបានផ្ដួលដៃគូឱ្យសន្លប់រហូតទៅដល់៣៦ដងឯណោះ ៕

កីឡាករ  Canelo Alvarez 
កីឡាករ  Canelo Alvarez 

ប្រភព givemesport

Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T