Barca ,Wolves និង Inter កំពុងតាមយកកីឡាករ Liverpool ម្នាក់ខណៈហង្សក្រហមចង់ចាប់រូបគេទុក

//s9.kh1.co/3f/3f9d6ec63edf70f07f2923a944efa6f71b9f21ed.jpg
បាល់ទាត់

 ៣១-ធ្នូ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Liverpool នៅតែចង់ឱ្យ Wijnaldum ស្នាក់នៅបន្តទោះក្លិប៣ផ្សេងទៀតកំពុងព្យាយាមអូសទាញគេក៏ដោយ

អង់គ្លេស៖ អនាគតរបស់ខ្សែបម្រើសញ្ជាតិហូឡង់ Georginio Wijnaldum ជាមួយក្លិបហង្សក្រហម Liverpool នៅមានភាពស្រពេចស្រពិលខណៈដែលកុងត្រារបស់គេជាមួយក្លិបម្ចាស់ពាន Premier League រដូវកាលមុនមួយនេះនឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Georginio Wijnaldum
  ខ្សែបម្រើ Georginio Wijnaldum

កន្លងមក Liverpool ព្យាយាមស្នើកុងត្រាបន្តដល់កីឡាករវ័យ៣០ឆ្នាំរូបនេះដែរប៉ុន្តែ Wijnaldum ស្នើសុំពន្យាពេលពេលធ្វើការសម្រេចចិត្តបន្ទាប់ពីក្លិបអ្នកមានបុណ្យ Barcelona បានព្យាយាមអូសទាញរូបគេឲ្យទៅចូលរួមនៅទឹកដី Camp Nou ខណៈលោកគ្រូបង្វឹក Ronald Koeman ចង់បាន Wijnaldum មកពង្រឹងតំបន់បម្រើ។

  លោកគ្រូ Koeman  និង Wijnaldum កាលលេងឱ្យជម្រើសជាតិ ហូឡង់
  លោកគ្រូ Koeman  និង Wijnaldum កាលលេងឱ្យជម្រើសជាតិ ហូឡង់

យោងតាមសារព័ត៌មាន Gazetta della Sport គឺក្លិបអ៊ីតាលី Inter Milan ក៏ចង់បាន Wijnaldum ទៅចូលរួមជាមួយដែរ។ប៉ុន្តែថ្មីៗនេះស្រាប់តែផ្ទុះពាក្យចចាមអារ៉ាមថាក្លិប គូប្រជែងក្នុងលីគរបស់ Liverpool គឺ Wolves ក៏កំពុងសម្លឹងឃើញ Wijnaldum ដោយក្លិបចង់យករូបគេមកជំនួសខ្សែបម្រើ Joao Moutinho ដែលមានអាយុដល់ទៅ៣៤ឆ្នាំទៅហើយ។

  ខ្សែបម្រើ Georginio Wijnaldum
  ខ្សែបម្រើ Georginio Wijnaldum

គេមិនទាន់ដឹងនៅឡើយទេថា WIjnaldum នឹងសម្រេចចិត្តស្នាក់នៅ Liverpool ឬទៅចូលរួមជាមួយក្លិប៣ក្នុងចំណោមនោះប៉ុន្តែ Liverpool ពិតជាចង់ចងជើងខ្សែបម្រើរូបនេះឲ្យនៅជាមួយពួកគេ។

Liverpool បានទិញយក Georginio Wijnaldum កាលពីឆ្នាំ២០១៦ក្នុងតម្លៃខ្លួន ២៣លានផោន(ស្មើនឹងប្រមាណ៣១.៣លានដុល្លារ)ពីក្លិប Newcastle ហើយទោះបែកធ្លាយព័ត៌មានថាគេមិនទាន់បន្តកុងត្រាជាមួយ Liverpool ក៏ដោយក៏កីឡាករម្នាក់នេះនៅតែជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Jurgen Klopp ដែលនៅរដូវកាលនេះគេចូលលេងឱ្យ Liverpool បាន២២លើក។

  ខ្សែបម្រើ Georginio Wijnaldum
  ខ្សែបម្រើ Georginio Wijnaldum

លោកគ្រូ Klopp នៅតែលើកសរសើរ Wijnaldum ទោះមួយរយៈនេះមានការរិះគន់ពីទម្រង់លេងរបស់គេយ៉ាងណាក៏ដោយ។លោកគ្រូបានថ្លែងកាលពីខែមុនថា៖

ខ្ញុំមិនអាចនិយាយអីច្រើនពីរឿងនេះទេ ខ្ញុំនឹងសប្បាយចិត្តបើសិនគេព្រមស្នាក់នៅបន្តជាមួយពួកយើង ខ្ញុំសប្បាយចិត្តពេលឃើញ Gini(Wijnaldum)បានជាប់ជម្រើស១១នាក់ដំបូង។ គេតែងតែលេងបានល្អអ៊ីចឹងហើយទើបគេចូលលេងបានច្រើនប្រកួត ខ្ញុំមិនចាំទេថាគេលេងមិនសូវបានល្អនៅការប្រកួតណាខ្លះ។

លោកគ្រូបង្វឹកJurgen Klopp
លោកគ្រូ Klopp និង Wijnaldum 
លោកគ្រូ Klopp និង Wijnaldum 

ប្រភព mirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T