អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន ESPN ដ៏ល្បីល្បាញរបស់អេស្ប៉ាញ ដែលចេញផ្សាយនៅថ្ងៃទី១០ខែមករាឆ្នាំ២០២១កន្លងទៅនេះ បានបង្ហោះស្ថិតិមួយដែលបានគុណគូលើកីឡាករដែលញាក់បាល់បានជោគជ័យច្រើនបំផុតនៅក្នុងក្របខណ្ឌ La Liga រយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរកីឡាករដែលស្រវាយកចំណាត់ថ្នាក់លេខ១គឺ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលបច្ចុប្បន្នលេងឲ្យក្លិបអ្នកមានបុណ្យ Barcelona ខណៈ ខ្សែប្រយុទ្ធ Neymar Jr. ដែលធ្លាប់លេងនៅ Barcelona ដែរនោះជាប់លេខ៤។


កីឡាករ Real Madrid ២នាក់គឺ ខ្សែបម្រើ Isco Alarcon និង Marcelo ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាអតីតកីឡាករឆ្នើមម្នាក់នៅក្លិបអធិរាជស Real Madrid ដែលធ្លាប់ឈ្នះពាន Ballon D'or ដល់ទៅ៥ មិនមានឈ្មោះក្នុងបញ្ជីនេះឡើយ។

តារាងខាងក្រោមនេះជាឈ្មោះកីឡាករទាំង៩នាក់ដែលពូកែញាក់បាល់បានជោគជ័យបំផុតនៅសតវត្សរ៍នេះបើគិតតែក្នុងលីគ La Liga៖
This Messi stat is an eye-opener 👀 pic.twitter.com/zCtbjLFxIk
— ESPN FC (@ESPNFC) January 10, 2021
- ខ្សែប្រយុទ្ធ Lionel Messi មកពីក្លិប FC Barcelona (១៦១៧ដង)

- ខ្សែប្រយុទ្ធ Iker Muniain មកពីក្លិប Athletic Bilbao (៦០៧ដង)

- ខ្សែបម្រើ Isco Alarcon មកពីក្លិប Real Madrid (៥២៧ដង)

- ខ្សែប្រយុទ្ធ Neymar Jr. មកពីក្លិប Paris Saint-Germain (៤៩៣ដង)

- ខ្សែបម្រើ Ever Banega មកពីក្លិប Al Shabab FC (៤៦៥ដង)

- ខ្សែបម្រើ Fabian Orellana មកពីក្លិប Real Valladolid (៤៥២ដង)

- ខ្សែបម្រើ Joaquin មកពីក្លិប Real Betis (៤៥០ដង)

- ខ្សែការពារ Marcelo មកពីក្លិប Real Madrid (៤៣០ដង)

- ខ្សែបម្រើ Andres Iniesta មកពីក្លិប Vissel Kobe (៤២៦ដង)

ប្រភព៖ twitter