ខ្មាសគេតិចអី! កីឡាករ Man UTD ម្នាក់ត្រូវគេចាប់បានថាប្រើប្រាស់បន្ទប់ទឹកមនុស្សស្រី

//s9.kh1.co/72/724f50515b3ff3a5fbd858369a04622b509ef083.jpg
បាល់ទាត់

 ០២-មីនា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែបម្រើ Donny van de Beek ត្រូវគេចាប់បានថាប្រើប្រាស់បន្ទប់ទឹកមនុស្សស្រី

អង់គ្លេស ៖ ហេតុការណ៍គួរឲ្យអាម៉ាស់មួយបានកើតឡើងលើខ្សែបម្រើ Donny van de Beek របស់ក្លិបបិសាចក្រហម Manchester United បន្ទាប់ពីកីឡាកររូបនេះត្រូវគេចាប់បានថាប្រើប្រាស់បន្ទប់ទឹកសម្រាប់មនុស្សស្រីនៅឯកីឡដ្ឋាន Stamford Bridge កាល Man UTD ប្រកួតជាមួយតោខៀវ Chelsea កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Donny van de Beek
  ខ្សែបម្រើ Donny van de Beek
កីឡដ្ឋាន Stamford Bridge
កីឡដ្ឋាន Stamford Bridge

ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះត្រូវលោកគ្រូបង្វឹក Ole Gunnar Solskjaer ដាក់ឲ្យអង្គុយកៅអីបម្រុងប៉ុន្តែនៅកំឡុងតង់ទី១ នាទីទី ៣៥ គេស្រាប់តែកើតអាការៈឈឺពោះទាន់ហន់ទើបក្រោកទៅបន្ទប់ទឹកដើម្បីធ្វើធុរៈផ្ទាល់ខ្លួនប៉ុន្តែគេអានស្លាកសញ្ញាបន្ទប់ទឹកខុសភេទនិងជ្រុលចូលបន្ទប់ទឹកមនុស្សស្រី។

  ខ្សែបម្រើ Donny van de Beek នៅ Stamford Bridge 
  ខ្សែបម្រើ Donny van de Beek នៅ Stamford Bridge 

យ៉ាងណាមិញ គ្មានរឿងធំដុំណាមួយកើតឡើងនោះឡើយព្រោះទីនោះគ្មានមនុស្សស្រីចូលទៅប្រើប្រាស់នោះឡើយ

ទើប De Beek រួចផុតពីភាពអាម៉ាស់មួយនេះ។

 ខ្សែបម្រើ Donny van de Beek
 ខ្សែបម្រើ Donny van de Beek

Donny Van De Beek បង្ហាញខ្លួនឲ្យ Man UTD បានតែ១៣ប្រកួតប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះដោយភាគច្រើនគេត្រូវគ្រូបង្វឹក Ole Gunnar Solskjaer ប្ដូរចូលខណៈដែលគេជាប់ជម្រើស១១នាក់ដំបូងតែក្នុងការប្រកួតពាន FA Cup ប៉ុណ្ណោះ។

 ខ្សែបម្រើ Donny van de Beek
 ខ្សែបម្រើ Donny van de Beek

កីឡាករវ័យ២៣ឆ្នាំរូបនេះផ្ទេរពីក្លិប AFC Ajax មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០២០ប៉ុន្តែពិបាកនឹងរកនាទីចូលលេងណាស់ស្របពេលផ្ទុះពាក្យចចាមអារ៉ាមថាគេអាចនឹងចាកចេញពី Manchester United នៅរដូវក្ដៅខាងមុខ៕

 ខ្សែបម្រើ Donny van de Beek កាលលេងនៅ AJAX 
 ខ្សែបម្រើ Donny van de Beek កាលលេងនៅ AJAX 

ប្រភព thesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T