អង់គ្លេស៖ ថ្មីៗនេះ ខ្សែបម្រើ Dele Alli នៃក្លិបខ្នាយមាន់មាស TottenHam Hotspur បានប្រកាសចែកផ្លូវគ្នាជាមួយអតីតមិត្តស្រីជានារីម៉ូដែលដ៏ស្រស់ស្អាតគឺកញ្ញា Ruby Mae ដោយអតីតមិត្តរូបនេះមិនពេញចិត្តដែល Alli ចំណាយពេលលេងហ្គេម Fornite ច្រើនពេករហូតគ្មានពេលមើលថែនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបែកបាក់គ្នារួច Dele Alli បានស្វះស្វែងរកដៃគូស្នេហាថ្មីដោយបានបង្កើតគណនីមួយក្នុង App សម្រាប់ណាត់ជួបដែលមានតែបុគ្គលល្បីឈ្មោះនិងមានឋានៈប៉ុណ្ណោះអាចចុះឈ្មោះបានដែល App នោះមានឈ្មោះថា Raya ។


ក្នុងគណនីថ្មីនេះដែរ Alli បានដាក់រូបភាពគោលរបស់ខ្លួនឯងក្នុងឈុតគ្រ័រហ្សេពណ៌ខៀវរបញ្ចេញកាយវិការយ៉ាងឡូយសង្ហាបំណងទាក់ទងស្រីៗនៅក្នុង App នេះដោយមិត្តជិតដិតម្នាក់របស់ Alli បានបង្ហើបថា៖

Dele នៅមិនទាន់ជ្រះស្រឡះជាមួយកញ្ញា Ruby Mae ប៉ុន្តែគេដឹងថាគេត្រូវតែសម្លឹងទៅមុខ ឥលូវនេះគេកំពុងស្វែងរកសម្ពន្ធភាពថ្មីមួយជាមួយមនុស្សស្រីប្រាកដប្រជាម្នាក់។
គួរបញ្ជាក់ផងដែរថា Raya គឺជា App មួយដែលអាចឲ្យបុគ្គលមានឈ្មោះល្បីស្រាប់ក្នុងពិភពលោកធ្វើការទំនាក់ទំនងគ្នាបាន ដោយកន្លងមក ស្រីស្អាតម៉ូដែលCara Delev-inge , Paul Mescal, Lewis Capaldi ,Ben Affleck និង តារាចម្រៀងស្រីល្បីឈ្មោះ Adele សុទ្ធតែមានគណនីផ្ទាល់ខ្លួនក្នុងនោះ។

Dele Alli និង Ruby Mae បានចែកផ្លូវគ្នាកាលពីកំលុងពេលបុណ្យនៃក្ដីស្រឡាញ់ ដោយនារីម៉ូដែលរូបនេះមានសម្ពន្ធភាពជាមួយ Alli តាំងពីឆ្នាំ២០១៦មកម៉្លេះ និងធ្លាប់ចែកផ្លូវគ្នាម្ដងក្នុងឆ្នាំ២០១៨ ផងដែរ៕

ប្រភព៖ thesun