សំខាន់គេព្រមមកអត់? Paul Ince ថា Man UTD គួរតែនាំយកតារាឆ្នើមម្នាក់របស់ Man City មករួមក្រុម

//s9.kh1.co/65/65bf514f5670d8a590c342fa780cfed396c1d879.jpg
បាល់ទាត់

 ២៥-មីនា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

Paul Ince ណែនាំឱ្យ Man UTD នាំយក Sergio Aguero មក Old Trafford

អង់គ្លេស៖ លោក Paul Ince ទទូចសុំឲ្យក្លិបបិសាចក្រហម Manchester United ចុះកុងត្រាយកខ្សែប្រយុទ្ធ Sergio Aguero ដោយគ្មានតម្លៃខ្លួនពីក្លិបគូប្រជែងរួមទឹកដី Manchester City នៅរដូវក្ដៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Sergio Aguero
  ខ្សែប្រយុទ្ធ Sergio Aguero

កុងត្រារបស់ Aguero ជាមួយ Manchester City នឹងអស់សុពុលភាពនៅចប់រដូវកាលនេះហើយ ខណៈដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅមិនទាន់បន្តកុងត្រាថ្មីជាមួយក្លិបនៅឡើយទេទើបលោក Ince គិតថាវាជាឱកាសល្អសម្រាប់ Manchester United ក្នុងការឆក់យករូបគេបើទោះបីជាក្លិបធំៗនៅអឺរ៉ុបដូចជា Barcelona និង Chelsea លេចឮដំណឹងថាចង់បាន Aguero ដែរក៏ដោយ។

  ខ្សែប្រយុទ្ធ Sergio Aguero
  ខ្សែប្រយុទ្ធ Sergio Aguero

Paul Ince ចង់ឲ្យ Man UTD ទិញយក Sergio Aguero បើសិនជាក្លិបមិនអាចទិញយកខ្សែប្រយុទ្ធ Harry Kane និង Erling Haaland ដោយលោកបានថ្លែងប្រាប់ Landbrokes ៖

កុំធ្វើដូច Harry Kane និង Erling Haaland ជាជម្រើសតែពីរយ៉ាងគត់របស់ Man UTD អី ខ្ញុំគិតថា Sergio Aguero អាចនឹងចាកចេញពី Man City អ៊ីចឹងហើយហេតុអី Man UTD មិនព្រមប្រជែងយករូបគេ? អ្នកអាចឃើញហើយថាគេចង់លេងនៅ Premier League ហើយគេក៏ស្នាក់នៅ ក្រុង Manchester ស្រាប់អ៊ីចឹងហើយខ្ញុំគិតថាវាមិនមែនជារឿងអាក្រក់ទេបើពួកគេចូលប្រជែងយក Aguero ។ វាអាចកើតឡើង អ្នកណាទៅដឹងទៅ?

លោក Paul Ince 
លោក Paul Ince 
លោក Paul Ince 

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Sergio Aguero ផ្ទេរមក Manchester City ពីក្លិប Atletico Madrid តាំងពីឆ្នាំ២០១១ និងបានបង្ហាញខ្លួនចំនួន២៧១ លើក ដោយរកគ្រាប់បាល់បានដល់ទៅ១៨១គ្រាប់ បំបែកកំណត់ត្រាក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីឲ្យក្លិបច្រើនជាងគេបង្អស់ផងដែរ៕

  ខ្សែប្រយុទ្ធ Sergio Aguero
  ខ្សែប្រយុទ្ធ Sergio Aguero

ប្រភព metro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T