ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផ្សាដើមគរ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឱ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ដែលស្ថិតនៅសាលាបឋមសិក្សាបឹងសាឡាង នឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទាំងពីរខាងលើ ដែលបានចាក់វ៉ាក់សាំងដូសទី១ រួចហើយ អញ្ចើញមកចាក់វ៉ាក់សាំងដូសទី២ ដែលមានទីតាំងនៅសាលាបឋមសិក្សាបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ដោយភ្ជាប់មកជាមួយនូវឯកសារចាក់វ៉ាក់សាំងលើកទី១។
យ៉ាងណាមិញ រដ្ឋបាលខណ្ឌទួលគោកសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ទាំង២ខាងលើ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

ប្រភព៖ ទទក