ស្ដាយជំនួស! លោក Barzagli ធ្លាប់ជំរុញឱ្យ Juventus ទិញខ្សែប្រយុទ្ធរូបនេះតាំងពីឆ្នាំ ២០១៧មកម្ល៉េះ តែត្រូវបរាជ័យ

//s9.kh1.co/57/57d03f961ffa6319589b34b09c57851a1537d8fe.jpg
បាល់ទាត់

 ០៤-សីហា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

លោក Barzagliធ្លាប់ជម្រុញឱ្យ Juventusទិញ Mbappe តាំងពីឆ្នាំ ២០១៧មកម្ល៉េះ តែត្រូវបរាជ័យ

បរទេស៖ លោក Andrea Barzagli បានអះអាងថា លោកធ្លាប់ជំរុញ ឱ្យក្រុម Juventus ផ្ទេរយកកីឡាករ Kylian Mbappe តាំងពីឆ្នាំ ២០១៧, ប៉ុន្តែនៅពេលនោះអាចនិយាយបានថាវាជាដំណាក់កាលពិបាកមួយ ដោយសារខ្សែប្រយុទ្ធសញ្ជាតិ បារាំងរូបនេះកំពុងត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe
Kylian Mbappe

កំលុងពេលនោះ ក្រុមសេះបង្កង់ បានជួបប្រកួតជាមួយក្រុម Monaco នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League, ហើយ Mbappe ពិតជាបង្ហាញសមត្ថភាពលេចធ្លោមែនទែន ដែលជាហេតុធ្វើឱ្យអតីតខ្សែការពារលោក Barzagli ចាប់អារម្មណ៍រូបគេខ្លាំង ប៉ុន្តែចុងក្រោយខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះក៏បានផ្លាស់ទៅលេងជាមួយក្រុម Paris Saint-Germain

Kylian Mbappe
Kylian Mbappe

ថ្លែងប្រាប់គេហទំព័រ Tuttosport អតីតជើងចាស់របស់ក្រុម Juventus បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំចងចាំរឿងមួយនេះ ដូចទើបកើតឡើងពីម្សិលមិញអ៊ីចឹង, អារម្មណ៍ដែលខ្ញុំមាននៅទីក្រុង Monte Carlo, ខណៈពេលនោះ Mbappe មានវ័យត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ, គាត់បានរត់ក្នុងចម្ងាយ ៣,០០០ ម៉ាយក្នុងរយៈពេល ១ម៉ោង។ នៅចុងបញ្ចប់ការប្រកួត ខ្ញុំបានទៅជួបប្រធានផ្នែកបាល់ទាត់លោក Fabio Paratici ហើយខ្ញុំបានប្រាប់គាត់៖ តើពួកគេយើងនៅរង់ចាំអ្វីទៀត ម៉េចក៏មិនចុះកុងត្រាយកគាត់ទៅ? ក្រោយមកប្រធានផ្នែកក៏បានធ្វើឱ្យខ្ញុំយល់ ថាអ្នករាល់គ្នាសុទ្ធតែចង់បានគាត់រួចទៅហើយ ប៉ុន្តែវាគឺមិនអាចទៅរួចទេ ក្នុងការទាក់ទងទៅ Mbappe៕

លោក Andrea Barzagli
  លោក Andrea Barzagli
  លោក Andrea Barzagli

ប្រភព Goal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T