អង់គ្លេស៖ ខ្សែបម្រើ Jack Grealish បាននិយាយថារូបគេអាចខ្សែការពារគ្រប់រូបក្នុងប្រអប់គ្រោះថ្នាក់បន្ទាប់ពីរកបាន១គ្រាប់ជួយឲ្យ Manchester City យកឈ្នះ RB Leipzig ៦ ទល់នឹង ៣ នៅក្របខណ្ឌ Champions League កាលពីយប់ថ្ងៃទី១៦ខែកញ្ញាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវ័យ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងបង្អស់ក្នុងការប្រកួតអន្តរជាតិបន្ទាប់ពីផ្ទេរពី Aston Villa មក Manchester City ក្នុងតម្លៃខ្លួនជិត១៣៩លានដុល្លារ។


Grealish បានបង្ហើបថាគេពិតជាសប្បាយចិត្តណាស់ដែលបានរួមចំណែកជួយក្រុមដោយបាននិយាយថា៖
បាល់បានរត់មករកខ្ញុំហើយខ្ញុំមានតួនាទីស៊ុតបញ្ចូលទី ដូច្នេះខ្ញុំក៏រត់ទៅរកប្រអប់គ្រោះថ្នាក់។ខ្ញុំគិតថាខ្លួនឯងអាចលេង១ទល់នឹង១ ជាមួយកីឡាករគ្រប់រូប។ សំណាងល្អ វាពិតជាអាចទៅរួច ខ្ញុំរកបាន១គ្រាប់នាពេលនោះ។ នៅតង់ទី១ ខ្ញុំព្យាយាមរកឱកាសស៊ុតដែរតែត្រូវពួកគេរារាំងតែខ្ញុំសប្បាយចិត្តដែលអាចរកគ្រាប់បាល់បាន។

ប្រភព៖ dailymail