គុំយូរហើយ! គ្រាន់តែឮ Barca បណ្តេញលោក Koeman ចេញពីតំណែងអតីតកីឡាកររូបនេះបានបង្ហោះសារមួយម៉ាត់លក្ខណៈឌឺដងថា...

//s9.kh1.co/bc/bc3bae8c8e4afa10b93ce90ce8002adee28e41a0.jpg
បាល់ទាត់

 ២៩-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

Pjanic បានផ្ញើរសារប៉ុន្មានម៉ាត់ទៅកាន់លោក Koeman ក្រោយពេលឮថាអ្នកចាត់ការរូបនេះត្រូវបាន Barca បណ្តេញចេញពីតំណែង

បរទេស៖ កីឡាករ Miralem Pjanic បានបញ្ចេញនូវអារម្មណ៍ផ្ទាល់ខ្លួនទៅលើលោក Ronald Koeman បន្ទាប់ពី Barcelona បានប្រកាសចែកផ្លូវគ្នាជាអ្នកចាត់ការសញ្ជាតិ ហូល្លង់, ប៉ុន្តែក្រោយពេលបង្ហោះនៅលើបណ្តាញសង្គមភ្លាម ខ្សែបម្រើខាងលើក៏បានលុបសារនោះចេញភ្លាមដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/ec/ec91623c8c0490147df41fed9e7a79fe5a5bb91b.jpg

ជាការពិតណាស់ Pjanic បានស៊ូទ្រាំស្ថានភាពយ៉ាងលំបាកនៅទឹកដី Camp Nou ក្រោមការដឹកនាំរបស់លោក Koeman, ហើយរូបគេបានបង្ហាញខ្លួននៅលើទីលានតិចតួចបំផុត មុនពេលសម្រេចចិត្តចាកចេញទៅកាន់ក្រុម Besiktas នៅរដូវកាល ២០២១-២០២២ នេះ។

https://s9.kh1.co/__image/w=650,h=362,q=100/91/91b9b338c6eac874c99a691754fb94ae7950bbc9.jpg

ខ្សែបម្រើវ័យ ៣១ ឆ្នាំបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនចំពោះលោក Koeman នៅលើបណ្តាញសង្គម, ខណៈអត្ថន័យដែល Pjanic បានបង្ហោះនៅលើ Instagram ត្រូវបានគេដឹងថា រូបគេហាក់ពេញចិត្តមែនទែន ជុំវិញរឿងរ៉ាវដែលក្រុម អ្នកមានបុណ្យ បណ្តេញអ្នកចាត់ការសញ្ជាតិ ហូល្លង់ ចេញពីតំណែង។

https://s9.kh1.co/__image/w=650,h=366,q=100/72/72d049877fcc61b7ce6d233d9b3faccc8707517f.jpg

Pjanic បានបង្ហោះសារខ្លីនៅលើ Instagram យ៉ាងដូច្នេះថា៖

យល់អារម្មណ៍នឹងហើយនៅពេលអ្នកត្រូវបានគេបណ្តេញចេញ៕

  កីឡាករ Miralem Pjanic 

ប្រភព Marca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T