បរទេស៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ត្រូវនឹងថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រុមម្ចាស់ផ្ទះ Atalanta បានបើកទ្វាកីឡដ្ឋាន Atleti Azzurri d’Italia របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅក្នុងវគ្គជម្រុះតាមពូលពាន Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ តាយរយៈការប្រកួតយើងឃើញឃើញថាក្រុមទាំង ២ សម្រុកគ្នាខ្លាំងមែនទែន តួយ៉ាងជំនួបរបស់ពួកគេគឺមានធ្លាយគ្រាប់បាល់ដល់ទៅ ៤ គ្រាប់ឯណោះ, សរុបលទ្ធផលជារួមមកក្រុមម្ចាស់ផ្ទះ Altalanta បានទទួលលទ្ធផលស្មើគ្នា ២ ទល់នឹង ២ ជាមួយ Man UTD។

គិតមកត្រឹមពេលនេះ Man UTD កំពុងឈរនៅលើកំពូលតារាងនៃពូល F ក្រោយឆ្លងកាត់ ៤ ប្រកួតពួកគេឈ្នះ ២ ស្មើ១ និងចាញ់ ១ មាន ៧ ពិន្ទុ, ចំណែកឯ Atalanta វិញបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៣ ក្រោយឆ្លងកាត់ ៤ ប្រកួតដូចគ្នាពួកគេឈ្នះ ១ ស្មើ ២ និង ចាញ់ ១ មាន ៥ ពិន្ទុ។

គួរបញ្ជាក់ថា ខាងក្រុមម្ចាស់ផ្ទះជាអ្នករកគ្រាប់បាល់នាំមុខទាំង ២ លើក ពោលគឺរកបានដោយ Josip Llicic នៅនាទីទី ១២ និង Duvan Zapata នៅនាទីទី ៥៦, ចំណែកឯក្រុមបិសាចក្រហមវិញជាអ្នករកគ្រាប់បាល់តាមស្មើទាំង ២ លើកដែលជាការស៊ុតបញ្ចូលទីដោយ Cristiano Ronaldo ទាំង ២ គ្រាប់គឺនៅនាទីទី ៤៥+១ និង ៩០+១៕
សូមទស្សនាវីដេអូខាងក្រោម៖