បរទេស៖ កីឡាករ Kevin de Bruyne បានបង្ហើបឱ្យដឹងថា នៅពេលក្រុមធ្វើការប្រជុំពិភាក្សាមុនការប្រកួត អ្នកចាត់ការរបស់ក្រុម Manchester City លោក Pep Guardiola ជារឿយៗតែងតែភ្លេចជ្រើសរើសឈ្មោះកីឡាករ ១១ នាក់ដំបូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ថា អ្នកចាត់ការសញ្ជាតិ អេស្ប៉ាញ បានជួយឱ្យ Man City ឈ្នះជើងឯក Premier League ចំនួន ៣ សម័យកាល ក្នុងចំណោម ៥ រដូវកាលដែលលោកផ្លាស់មកដឹកនាំក្រុម មេឃខៀវ ក្រោយចាកចេញពី Bayern Munich នៅឆ្នាំ ២០១៦។

ទាក់ទងនឹងរឿងខាងលើ De Bruyne បានលើកឡើងប្រាប់គេហទំព័រ MIDMID យ៉ាងដូច្នេះថា៖
ពួកយើងតែងតែប្រជុំគ្នាមុនការប្រកួត ហើយលោក Guardiola បានពន្យល់យើងពីនេះ ពីនោះ។ ក្រោយមកគាត់ក៏បាននិយាយថាតោះចេញដំណើរ។ ហើយក្រោយមកពួកយើងបាននិយាយថា៖ ហេ, Pep, តើនរណាដែលនឹងត្រូវចូលលេងខ្លះ? ពេលខ្លះគាត់បានភ្លេចពីរឿងនេះហើយ។ សម្រាប់គាត់ការឈ្នះគឺសំខាន់បំផុត។ ប៉ុន្តែទស្សនៈរបស់គាត់គឺសំខាន់ជាង៕
ប្រភព៖ The Sun