អបអរផង! Messi តាមទាន់កំណត់ត្រាមួយនេះ របស់វីរបុសប្រេស៊ីលលោក Pele ហើយ

//s9.kh1.co/67/67c062621473cecdd8281ef633a4be77810c5d23.jpg
បាល់ទាត់

 ០៨-ធ្នូ-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

Messi តាមទាន់កំណត់ត្រាមួយនេះ របស់វីរបុសប្រេស៊ីលលោក Pele ហើយ។

អឺរ៉ុប៖ ពិតណាស់ ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម ​Paris Saint-Germain បានស៊ុតបញ្ចូលទីចំនួន២គ្រាប់ ក្នុងជំនួបទល់នឹងក្រុម Club Brugge នៅ ឯកីឡដ្ឋាន Parc des Princes កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi 
Messi 

យ៉ាងណាមិញ តាមរយៈគ្រាប់បាល់ចំនួន ២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យចំនួនគ្រាប់បាល់ពីការប្រកួតផ្លូវការ ក្នុងអាជីពបាល់ទាត់របស់ Messi កើនឡើងដល់ ៧៥៧គ្រាប់ហើយ ដែលស្មើនឹងចំនួនគ្រាប់បាល់របស់វីរបុសប្រេស៊ីល លោក Pele ដែរ។

Pele
Pele

កន្លងមក Messi ក៏ធ្លាប់បំបែកកំណត់ត្រា ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនបំផុត ដោយគិតចំពោះតែក្លិបមួយ (ខណៈពេលលេងនៅ ​ Barcelona) និងជាកីឡាករជម្រើសជាតិមកពីទ្វីបអាហ្រ្វិកខាងត្បូង ដែលរកគ្រាប់បាល់បានច្រើនបំផុត។

Messi 
Messi 

ទោះជាយ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវការគ្រាប់បាល់បន្ថែមទៀត ដើម្បីក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុត ក្នុងប្រវត្ដិសាស្ដ្របាល់ទាត់។ ខណៈបច្ចុប្បន្ន អ្នកកំពុងកាន់កាប់កំណត់ត្រានេះ គឺខ្សែប្រយុទ្ធសញ្ជាតិអូទ្រីស លោក Josef Bican ដែលមានចំនួន ៨០៥គ្រាប់៕

លោក  Josef Bican
លោក  Josef Bican

ប្រភព tribuna

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T