ស្គាល់ច្បាស់បានដឹង! លោក Dudek ថាខ្សែប្រយុទ្ធរូបនេះមានចរិតគិតតែពីខ្លួនឯងទេ

//s9.kh1.co/c1/c1b96aff539e658868fbe5ec1c5b66bb24bc78f3.jpg
បាល់ទាត់

 ១៣-មករា-២០២២ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Dudek រិះគន់​​ថាម្នាក់នេះ​​​ជាកីឡាករ​​​អាត្មានិយម

អឺរ៉ុប៖ លោក Jerzy Dudek ដែលជាអតីតកីឡាករ Real Madrid បាននិយាយថាអតីតមិត្តរួមក្រុមរបស់លោកគឺ ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាមនុស្សអាត្មានិយមនិងគិតតែពីខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

Dudek ក៏បានបន្ថែមទៀតថា Ronaldo សុខចិត្តឲ្យខ្លួនឯងស៊ុតចូលក្នុងការប្រកួត ១ ទល់នឹង០ ជាជាងក្រុមទាំងមូលឈ្នះគូប្រកួត ៥ ទល់នឹង០ ដោយខ្លួនឯងមិនបានស៊ុតបញ្ចូលទី។

លោក Jerzy Dudek និង ខ្សែប្រយុទ្ធ Cristiano Ronaldo
លោក Jerzy Dudek និង ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ លោកក៏មានទស្សនៈវិជ្ជមានថានាពេលធម្មតា Ronaldo គឺជាមនុស្សធម្មតាម្នាក់ក៏ប៉ុន្តែលើទីលានវិញគឺគេមានចរិតខុសប្លែក។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

លោក Jerzy Dudek បានថ្លែងថា៖

Raul ជាកីឡាករដែលពូកែឫកពា ប៉ុន្តែគេជាមនុស្សធម្មតាហើយ Cristiano ឯណោះវិញ គឺចូលចិត្តយកខ្លួនឯងជាចំណុចកណ្ដាល ប៉ុន្តែគេមានភាពស្រេកឃ្លានចង់ឈ្នះ។ ខ្ញុំច្បាស់ក្នុងចិត្តថាគេចង់ឲ្យខ្លួនឯងស៊ុតចូល១គ្រាប់បំបាក់គូប្រកួត ១ ទល់នឹង០ ជាជាង ឃើញមិត្តរួមក្រុមស៊ុតចូល ៥ ទល់នឹង០ ដោយខ្លួនឯងមិនបានស៊ុត។ តែនៅពីក្រោយឆាក គេក៏ជាមនុស្សធម្មតាម្នាក់ដែរ ប៉ុន្តែខ្ញុំយល់ថាពីខាងក្រៅគឺចរិតគេខុសប្លែកពីនេះ។

  លោក Jerzy Dudek
លោក Jerzy Dudek
លោក Jerzy Dudek

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo បានក្លាយជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបានច្រើនបង្អស់ឲ្យក្លិប Real Madrid គឺ ដល់ទៅ៤៥០គ្រាប់ក្នុងការបង្ហាញខ្លួន២៣៨ប្រកួត៕

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T