ចាំមិនភ្លេច! Pirlo ទម្លាយថាគាត់ធ្លាប់លេងវគ្គផ្តាច់ព្រ័ត្ររាប់ភ្លេច តែអត់ពិបាកដូចការប្រកួតទល់នឹងក្រុមមួយនេះទេ

//s9.kh1.co/e2/e2f69c9bc2d3bca05d917f5aa2d33d6cfea657f3.jpg
បាល់ទាត់

 ១៣-កុម្ភៈ-២០២២ ៣ល្ងាច · ៤ ឆ្នាំមុន

Pirlo ទម្លាយថាគាត់ធ្លាប់លេងវគ្គផ្តាច់ព្រ័ត្ររាប់ភ្លេច តែអត់ពិបាកដូចការប្រកួតទល់នឹងក្រុមមួយនេះទេ

បរទេស៖ អតីតវីរបុរសរបស់ក្រុម Juventus និង ជម្រើសជាតិអ៊ីតាលីលោក Andrea Pirlo បានសារភាពត្រង់ៗថា ក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលលោកធ្លាប់លេងកន្លងមក មានតែការប្រកួតដែលលោកលេងឱ្យ Juventus ទល់នឹង Barcelona វគ្គផ្តាច់ព្រ័ត្រពាន Champions League ឆ្នាំ ២០១៥ ទេ ដែលធ្វើឱ្យលោកពិបាកបំផុតនៅក្នុងអាជីពរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ លោក Pirlo គឺជាជើងចាស់ម្នាក់ដែលមានប្រវត្តិជោគជ័យមែនទែនជាមួយបាល់ទាត់ទ្វីប អឺរ៉ុប ទាំងនៅក្លិប និងជម្រើសជាតិ, តួយ៉ាងលោកធ្លាប់ឈ្នះពាន Champions League ២ សម័យ និង Serie A ២ សម័យជាមួយ AC Milan, ហើយលោកធ្លាប់ឈ្នះពាន Serie A ដូចគ្នាចំនួន ៤ សម័យជាមួយ Juventus, ចំណែកឆ្នាំ ២០០៦ លោកបានឈ្នះជើងឯក World Cup ជាមួយ អ៊ីតាលី ទៀតផង។

រូបភាព
រូបភាព

ក្រោយមានគេសួរនាំ ថាតើនៅក្នុងបទពិសោធន៍លេងវគ្គផ្តាច់ព្រ័ត្រកន្លងមក ក្រុមណាដែលធ្វើឱ្យលោក Pirlo មានការពិបាកបំផុត? លោក Pirlo បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖

គ្រាលំបាកបំផុតនៅក្នុងអាជីពរបស់ខ្ញុំ? ខ្ញុំធ្លាប់រត់រាប់ពាន់គីឡូម៉ែត្រ ហើយឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររាប់មិនអស់, ប៉ុន្តែខ្ញុំមិនដែលជួបការប្រកួតណាពិបាកជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UCL ទល់នឹង Barcelona នៅឆ្នាំ ២០១៥ ឡើយ។ នៅក្នុងនាទីទី ៩០, Barcelona បាននាំមុខពួកយើង ២-០, ខ្ញុំបានសម្លឹងមើលនៅជុំវិញខ្លួន ហើយក៏បានឃើញកីឡាកររបស់ Barca ឈរនៅក្បែរខ្ញុំ, ខ្ញុំពិតជាអរគុណមែនទែនទៅកាន់ Xavi និង Iniesta ដែលបំពេញបំណងសម្រាប់អាជីពជាកីឡាកររយៈពេល ២០ ឆ្នាំកន្លងមកនេះ, នៅចុងបញ្ចប់ ខ្ញុំក៏បានយំ ដោយសារខ្ញុំចង់និយាយនិយាយពាក្យលាចំពោះវិស័យកីឡាបាល់ទាត់ ជាមួយការប្រកួតចុងក្រោយនៃពានរង្វាន់ Champions League៕

លោក Andrea Pirlo 

ប្រភព Just Football

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T