ស្រស់ៗពេកហើយ! អ្នកគាំទ្រនាំគ្នាប្រត្តិកម្មដែល Sanchez មិនបានកាតក្រហមក្រោយស្លាយបើ..កបា..តទៅលើ Thiago មួយទំហឹ..ង (មានវីដេអូ)

//s9.kh1.co/2a/2a2f32f10e942ec98065c582972798f21154133f.jpg
បាល់ទាត់

 ០៩-មីនា-២០២២ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វេនៗនាំគ្នាប្រត្តិកម្មដែល Sanchez មិនបានកាតក្រហមក្រោយស្លាយបើកបាតទៅលើ Thiago មួយទំហឹង

បរទេស៖ អ្នកគាំទ្របានបញ្ចេញប្រត្តិកម្មដែល Alexis Sanchez មិនទទួលបានកាតក្រហម បន្ទាប់ពីស្លាយបើកបាតពេញមួយទំហឹងទៅលើខ្សែបម្រើ Thiago Alcantara របស់ Liverpool នៅក្នុងជំនួបវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូ​បភាព
រូ​បភាព

ជាការពិតណាស់ នៅក្នុងជំនួបវគ្គ ១៦ ក្រុមជើងទី ២ នៃពានរង្វាន់ UCL កាលពីយប់មិញក្រុម Inter Milan បានចូលទៅបំបាក់ Liverpool ដល់ទឹកដី Anfield ក្នុងលទ្ធផល ១-០, ប៉ុន្តែទោះបីជាបរាជ័យនៅក្នុងការប្រកួតនេះក្តី ក៏ Liverpool នៅតែអាចឡើងទៅកាន់វគ្គ ៨ ក្រុមដែរ ដោយសារកាលពីជើងទី ១ កន្លងទៅពួកគេបានទទួលជ័យជម្នះក្នុងលទ្ធផល ២-០។

រូ​បភាព
រូ​បភាព

ប៉ុន្តែនៅក្នុងការប្រកួតនោះផងដែរបានមានរឿងចម្រូងចម្រាស់មួយ បន្ទាប់ពី Sanchez មានការស្លាយបើកបាតទៅលើ Thiago ប៉ុន្តែចុងក្រោយលោកអជ្ញាកណ្តាលមិនបានផ្តល់កាតក្រហមឱ្យទេ ដោយពេលនោះរូបគេទទួលបានត្រឹមកាតលឿងប៉ុណ្ណោះ។ ទោះបីរួចផុតនៅត្រង់ចំណុចនេះ ប៉ុន្តែចុងក្រោយខ្សែប្រយុទ្ធរបស់ Inter នៅតែទទួលបានកាតក្រហម បន្ទាប់ពីទទួលបានកាតលឿងជាលើកទី ២ ក្រោយពេលបង្ករកំហុសម្តងទៀតទៅលើ Fabinho។

យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនបានបង្ហាញការមិនពេញចិត្តដែល Sanchez មិនបានទទួលបានកាតក្រហមតាំងពីបង្ករកំហុសទៅលើ Thiago, ក្នុងនោះពួកគេបានបញ្ចេញទស្សនៈនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

សំណាងហើយ Sanchez ដែលអាចដកខ្លួនបានបន្តិច បើមិនដូច្នេះទេប្រហែលទទួលបានកាតក្រហមហើយ។

អ្នកគាំទ្រ

Sanchez គួរទទួលបានកាតក្រហម ហើយជាប់គុក ២ សប្តាហ៍សម្រាប់ការស្លាយទៅលើ Thiago, នេះបើយតាមច្បាប់នៅ Premier League៕

អ្នកគាំទ្រ

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T