រំភើបជំនួស! ពូដូបានបង្ហោះសារបែបនេះក្រោយបំបែកកំណត់ត្រាក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ

//s9.kh1.co/ae/ae11d2fc6f02f8cb610d03a9c9bd8096bd520e57.jpg
បាល់ទាត់

 ១៤-មីនា-២០២២ ៣ល្ងាច · ៤ ឆ្នាំមុន

Ronaldo បានបង្ហោះសារ​​​អបអរកំណត់​​​ត្រាថ្មីមួយ​​​របស់​​​ខ្លួន

អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ប្រចាំក្លិប Manchester United បានបង្ហោះសារអបអរដល់ខ្លួនឯងដែលបានក្លាយទៅជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតបើគិតពីការលេងនៅក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះរកបាន Hat-Trick ក្នុងការប្រកួតទល់នឹងក្លិប Tottenham Hotspur កាលពីយប់ថ្ងៃទី១៣ខែមីនាកន្លងទៅ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

៣គ្រាប់នេះបានធ្វើឲ្យ Ronaldo ស៊ុតបញ្ចូលទីបានសរុបគឺ ៨០៧គ្រាប់ ដែលវ៉ាដាច់លោក Romario ដែលរកបាន ៧៧២គ្រាប់ និងលោក Josef Bican ។យោងតាមកំណត់ត្រារបស់ FIFA គឺលោក Bican ជាកីឡាករដែលធ្លាប់ស៊ុតបញ្ចូលទីបានច្រើនបំផុតគឺ ៨០៥គ្រាប់ ចាប់ពីឆ្នាំ១៩៣១ ដល់ ១៩៥៥។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ដោយឡែក Ronaldo បានបង្ហោះសារមួយថា៖

ពិតជាមោទកភាពណាស់ដែលបានយកឈ្នះការប្រកួតប្រជែងមួយទៀតគឺក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្លិបបាល់ទាត់ គឺចំណាយពេលតែ៦ខែប៉ុណ្ណោះបន្ទាប់ពីក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីនៅជម្រើសជាតិបានច្រើនជាងគេ។ ខ្ញុំគ្មានអ្វីក្រៅពីការគោរពដល់ Romario ដែលជាខ្សែប្រយុទ្ធឆ្នើមបំផុតមួយរូបក្នុងលោក។ អរគុណដល់កីឡាករទាំងអស់ ដែលខ្ញុំបានឆ្លងកាត់ក្នុងអាជីព។ អរគុណដល់ក្លិបទាំងអស់ ដែលខ្ញុំធ្លាប់លេង។ អរគុណដល់អ្នកគាំទ្រ ហើយអ្វីដែលសំខាន់បំផុតគឺអរគុណដល់គ្រួសារដ៏អស្ចារ្យរបស់ខ្ញុំ។ ខ្ញុំមិនអាចធ្វើវាបានទេបើសិនគ្មានអ្នក។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T