កុំស្តាយអី! លោក Murphy ដាស់តឿនទៅ Man UTD ឲ្យប្រញាប់លក់តារាឆ្នើមម្នាក់របស់ខ្លួន

//s9.kh1.co/08/089e486e8628541ddae2fb838ae35ed9d6cbfb03.jpg
បាល់ទាត់

 ២១-មីនា-២០២២ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Murphy ថាល្មមដល់ពេល Man UTD ដោះលែងម្នាក់នេះឱ្យចាកចេញហើយ

អង់គ្លេស៖ លោក Danny Murphy បានទទូចសុំឲ្យក្លិបបិសាចក្រហម Manchester United លក់ខ្សែប្រយុទ្ធ Cristiano Ronaldo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានចាកចេញពី Juventus និងផ្ទេរមក Man UTD នារដូវក្ដៅឆ្នាំមុនដោយមកទល់ពេលនេះ គេរកបាន១៨គ្រាប់ហើយក្នុងការបង្ហាញខ្លួន៣២ប្រកួត។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ទោះបីជា Ronaldo ស៊ុតបញ្ចូលទីជារឿយៗក៏ដោយក៏គេសង្កេតឃើញថាក្រុម Man UTD នៅតែលេងមិនល្អដោយបានធ្លាក់ពីពានរង្វាន់ FA Cup, Carabao Cup និងថ្មីៗនេះចាញ់ Atletico Madrid ធ្លាក់ចេញពី Champions League ទៀតផង។

ការប្រកួត​​​រវាង Man UTD  និង Atletico Madrid 
ការប្រកួត​​​រវាង Man UTD  និង Atletico Madrid 

ដូច្នេះវាមានភាគរយខ្ពស់ណាស់ដែល Man UTD បញ្ចប់រដូវកាលដោយគ្មានពានអ្វីទាំងអស់ខណៈការប្រកួតនៅ Premier League វិញគឺកំពុងឈរនៅលេខ៥ក្នុងតារាង។

ក្រុម Manchester United 
ក្រុម Manchester United 

ដូច្នេះហើយទើបលោក Danny Murphy បាននិយាយថា៖

វាត្រូវតែមានការផ្លាស់ប្ដូរកើតឡើងនៅ Manchester United បើទោះបីជាមានន័យថាកីឡាករដូច Cristiano Ronaldo ត្រូវតែចាកចេញក៏ដោយ។ អ្នកមិនអាចសង្ស័យនឹងគុណភាពរបស់ Ronaldo បានទេតែគេមានអាយុ៣៧ឆ្នាំហើយ បើទោះជាស៊ុតបញ្ចូលទីបានក៏ United នៅតែមិនមានស្ថេរភាពជាក្រុមមួយ។ ពួកគេពឹងផ្អែកលើភាពខ្លាំងរបស់ Ronaldo ដែលក្នុងការប្រកួតខ្លះគឺវាទៅរួចតែក្នុងការប្រកួតធំៗជាមួយក្រុមគីឡូធ្ងន់នៅ Premier League និង Champions League គឺវាមិនអាច។ United ត្រូវការកីឡាករដែលមានសមត្ថភាពលំដាប់ថ្នាក់ពិភពលោកនិងកាយសម្បទាមាំមួនដើម្បីចូលប្រកួតហើយនោះគឺមិនអាចពឹងលើ Ronaldo បានទេ។ ការលក់គេចេញអាចនឹងពិបាកសម្រាប់អ្នកគាំទ្រ United ។ គេជាវីរបុរស ប៉ុន្តែយើងនៅតែមិនអាចបដិសេធបានថាការធ្វើបែបនេះវាល្អសម្រាប់អនាគតរបស់ក្រុម។ វាអាចនឹងមានការផ្លាស់ប្ដូរបើសិន Ronaldo អាចទទួលយករឿងដែលថាគេពុំអាចចូលលេងបានរាល់សប្តាហ៍ ប៉ុន្តែវាមិនអាចកើតឡើងបានទេ។ គេមិនចង់លេងជាកីឡាករជម្រើសទី២ទេ។ បើសិនអ្នកចាត់ការថ្មីចង់បាន Harry Kane គឺខ្ញុំមិនច្បាស់ទេថា Ronaldo ចង់ធ្វើជាតួរងឬអត់។ Ronaldo គឺជាកីឡាករអស្ចារ្យគ្រប់ពេលវេលាប៉ុន្តែគេមិនអាចដោះស្រាយបញ្ហារបស់ United បានឡើយ។ ពួកគេត្រូវការអ្នកចាត់ការកំពូលដែលអាចកសាងក្រុមបាន បើទោះជាមានន័យថាត្រូវដោះលែងឲ្យវីរបុរសពួកគេចាកចេញក៏ដោយ។

  លោក Danny Murphy
លោក Danny Murphy
លោក Danny Murphy

ប្រភព mirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T