បរទេស៖ កាលពីរាត្រីថ្ងៃ អាទិត្យ កន្លងទៅត្រូវនឹងថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ក្រុម Norwich City នៅក្នុងការប្រកួតសប្តាហ៍ទី ៣៣ នៃក្របខណ្ឌ Premier League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ជំនួបក្រុមទាំង ២ ពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Man UTD ហាក់ធ្វើបានល្អជាង ដោយអាចទទួលជ័យជម្នះទៅលើក្រុម Norwich ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២។

ក្នុងនោះ ៣ គ្រាប់របស់ Man UTD គឺរកបានដោយ Cristiano Ronaldo ទាំង ៣ គ្រាប់ (hat-trick) ពោលគឺនៅនាទីទី ៧, ៣២ និង ៧៦។ ចំណែក ២ គ្រាប់របស់ក្រុមចាបលឿងគឺរកបានដោយ Kieran Dowell នៅនាទីទី ៤៥+១ និងខ្សែប្រយុទ្ធ Teemu Pukki នៅនាទីទី ៥២។

គួរបញ្ជាក់ថា ក្រោយទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ពេលនេះ Man UTD បានហក់ឡើងមកឈរលេខរៀងទី ៥ ជាបណ្តោះអាសន្នមាន ៥៤ ពិន្ទុក្នុងដៃ, ដោយឡែក Norwich វិញបន្តឈរនៅបាតតារាងដដែល (លេខរៀងទី ២០) មាន ២១ ពិន្ទុ៕

សូមទស្សនាវីដេអូខាងក្រោម៖