យល់ដឹង៖ ការធ្វើដំណើរទៅលេង ឬទៅធ្វើការក្រៅប្រទេសគឺជាបទពិសោធថ្មី និងគួរឲ្យរំភើបចិត្តបំផុតសម្រាប់មនុស្សមួយចំនួន ប៉ុន្តែក៏មានបញ្ហាប្រឈម និងហានិភ័យនៅក្នុងនោះខ្លះផងដែរ ប្រសិនបើអ្នកមិនមានសំណាង និងមិនបានត្រៀមលក្ខណៈថែទាំខ្លួនគ្រប់គ្រាន់ អ្នកក៏អាចនឹងជួបគ្រោះថ្នាក់ដោយមិនអាចមើលឃើញមុនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះផងដែរ យើងនឹងមកយល់ដឹងនូវរឿងមួយចំនួន ដែលត្រូវរៀបចំ និងរៀនទុកជាមុន ដើម្បីទទួលបានភាពស្រណុកនៅពេលដែលអ្នកបានធ្វើដំណើរទៅកាន់ទឹកដីក្រៅប្រទេស។
១.ទិញធានារ៉ាប់រងការធ្វើដំណើរ
ជាធម្មតានៅពេលធ្វើដំណើរ យើងនឹងមិនអាចទាយទុកមុនទេថា នឹងមានអ្វីខ្លះកើតឡើងនៅពេលធ្វើដំណើរ។ ដូច្នេះហើយ ការទិញធានារ៉ាប់រងលើការធ្វើដំណើរ គឺជាមធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីរក្សាសុវត្ថិភាព និងត្រៀមខ្លួនក្នុងករណីមានគ្រោះថ្នាក់ និងឧបទ្ទវហេតុផ្សេងៗ។ ការធានារ៉ាប់រងការធ្វើដំណើរមានជាច្រើនក្រុមហ៊ុនដែលផ្តល់សេវានេះ ស្ទើរទូទាំងពិភពលោក ដែលមានតម្លៃថោកសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទេសចរគួរតែឆ្លៀតពេលសិក្សា និងជ្រើសរើសទិញធានារ៉ាប់រងនៅក្នុងក្រុមហ៊ុនណាមួយដែលល្អ និងអាចទុកចិត្តបាន។

២.មានការធានារ៉ាប់រងសុខភាព
ក្រៅពីមានធានារ៉ាប់រងការធ្វើដំណើរ ការធានារ៉ាប់រងសុខភាពក៏មានសារៈសំខាន់ដែរ មិនថាអ្នកនៅផ្ទះ ឬធ្វើដំណើរក៏ដោយ។ អ្នកគួរតែមានការធានារ៉ាប់រងសុខភាពការធ្វើដំណើរ (ឬការធានារ៉ាប់រងសុខភាពអន្តរជាតិ) មុនពេលធ្វើដំណើរ។ ដើម្បីយល់ពីបញ្ហានេះ អ្នកត្រូវទាក់ទងក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ហើយពិភាក្សាអំពីគោលការណ៍ធ្វើដំណើរ និងត្រូវប្រាកដថាលក្ខខណ្ឌនៃការធានារ៉ាប់រងនៅតែមានសុពលភាព ទោះបីជាធ្វើដំណើរទៅកាន់ប្រទេសមួយផ្សេងទៀតក៏ដោយ។ ការធ្វើបែបនេះ វាអាចជួយអ្នកបានច្រើន ប្រសិនបើគ្រោះថ្នាក់ដែលមិនអាចមើលឃើញទុកជាមុន។

៣.យកឯកសារសម្គាល់អត្តសញ្ញាណផ្សេងៗ និងសំបុត្រវេជ្ជបញ្ជា
នៅពេលធ្វើដំណើរទៅប្រទេសផ្សេង ឯកសារសម្គាល់អត្តសញ្ញាណ ជាពិសេសវិញ្ញាបនបត្រសុខភាព (សម្រាប់អ្នកដែលមានប្រវត្តិធ្លាប់កើតជំងឺ) គឺមានសារៈសំខាន់ណាស់។ គ្រោះថ្នាក់ដែលកើតឡើងមិនអាចដឹងមុនអាចធ្ងន់ធ្ងរ ឬគ្រាន់តែរបួសធម្មតា ប៉ុន្តែអ្នកធ្វើដំណើរដែលមានសំបុត្រវេជ្ជបញ្ជាស្រាប់ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត នឹងធ្វើឲ្យអ្នកកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការជួយអ្នក។ ពិសេសឯកសារទាំងនេះអាចជួយគ្រូពេទ្យ និងអាជ្ញាធរ ផ្តល់ការថែទាំ ឬការព្យាបាលល្អបំផុតក្នុងករណីអ្នកមានគ្រោះថ្នាក់។

៤.រក្សាលេខទំនាក់ទំនងភ្នាក់ងារសង្គ្រោះបន្ទាន់
ក្នុងករណីដែលថា មានរឿងអាក្រក់បំផុតដែលអាចកើតឡើងចំពោះអ្នក មនុស្សនៅជុំវិញ អាចទាក់ទងសាច់ញាតិ ឬមិត្តភក្តិដើម្បីជួយអ្នកបាន។ ពិសេសនៅពេលធ្វើដំណើរទៅកន្លែងថ្មី ឬក្រៅប្រទេស គ្រោះថ្នាក់អាចកើតឡើងនៅក្នុងតំបន់ណាមួយដែលពិបាកទៅដល់។ ដូច្នេះនៅពេលដែលសាច់ញាតិជនរងគ្រោះអាចទាក់ទងបាន អាជ្ញាធរនឹងយល់ពីរបៀបជួយពួកគេកាន់តែងាយស្រួល ហើយសាច់ញាតិក៏អាចមកផ្តល់ព័ត៌មាន ឬជំនួយនៅពេលចាំបាច់បាន។

៥.រៀបចំប័ណ្ណបើកបរអន្តរជាតិ
ប្រសិនបើអ្នកចង់បើកបរដោយខ្លួនឯងទៅក្រៅប្រទេស អ្នកត្រូវតែប្រាកដចិត្តថាអ្នកមានប័ណ្ណបើកបរអន្តរជាតិហើយ។ ជាមួយនឹងឯកសារប្រភេទនេះ ក្នុងករណីមានឧបទ្ទវហេតុកើតឡើង អ្នកនឹងចៀសផុតពីបញ្ហាផ្លូវច្បាប់ដែលកើតឡើងក្នុងករណីមានគ្រោះថ្នាក់ពេលកំពុងបើកបរ។

៦.តែងតែយកឧបករណ៍សង្គ្រោះបឋមជាប់ខ្លួន
ឧបករណ៍សង្គ្រោះបឋមក៏ជាផ្នែកមួយ មានសារៈសំខាន់ខ្លាំងណាស់ដែរនៅពេលធ្វើដំណើរ ជាពិសេសសម្រាប់អ្នកធ្វើដំណើរតាមរថយន្ត ឬម៉ូតូ។ ប្រសិនបើធ្វើដំណើរជាក្រុមតាមក្រុមហ៊ុន អ្នកទេសចរគួរតែបញ្ជាក់ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ តម្រូវឲ្យគេបំពាក់ដោយប្រអប់ពេទ្យ និងឧបករណ៍សង្គ្រោះបន្ទាន់ផ្សេងទៀត។ ហើយនៅពេលឡើងភ្នំ បោះជំរុំ ឬចូលរួមក្នុងសកម្មភាពក្រៅផ្សេងទៀត ឧបករណ៍សង្គ្រោះបឋមក៏មានប្រយោជន៍។ ក្នុងករណីដែលមិនមាន ទស្សនាគួរសង្កេត និងចងចាំផ្លូវទៅកាន់មណ្ឌលថែទាំសុខភាពដែលនៅជិតនោះ។

៧.ទូរស័ព្ទទៅក្រុមហ៊ុនធានារ៉ាប់រង
នៅពេលនរណាម្នាក់ជួបឧបទ្ទវហេតុ អ្វីដែលត្រូវធ្វើគឺទូរស័ព្ទទៅក្រុមហ៊ុនធានារ៉ាប់រង។ នៅពេលបើកបរ និងជួបឧបទ្ទវហេតុ ការទាក់ទងក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីប្រាកដថាបញ្ហាត្រូវបានដោះស្រាយដោយវិជ្ជាជីវៈ។

៨.ទទួលបានជំនួយពីប៉ូលិស
នៅបរទេស ជំនួសឲ្យការចៀសវាងការជូនដំណឹងដល់ប៉ូលិស អ្នកទេសចរគួរតែសហការ និងធ្វើសកម្មភាពជាមួយអាជ្ញាធរនៅក្បែរនោះសិនពេលមានបញ្ហា ឬគ្រោះថ្នាក់។ ការចូលរួមរបស់ប៉ូលិសនឹងជួយអ្នកទេសចរឲ្យយល់ និងដោះស្រាយបញ្ហាស្មុគស្មាញបានយ៉ាងឆាប់រហ័ស។

៩.ស្វែងយល់ពីច្បាប់នៃប្រទេសដែលត្រូវទៅ
ភាពល្ងង់ខ្លៅអាចមានគ្រោះថ្នាក់នៅពេលមានឧបទ្ទវហេតុកើតឡើងនៅបរទេស។ ជាពិសេសសម្រាប់អ្នកធ្វើដំណើរតាមរថយន្ត។ ដូច្នេះហើយត្រូវរៀនច្បាប់មូលដ្ឋានពាក់ព័ន្ធនឹងបាន។

ប្រភព៖ zingnews.vn