បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Lens នៅក្នុងការប្រកួតសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Ligue 1។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ជំនួបរវាងម្ចាស់ផ្ទះ PSG ទល់នឹងក្រុមភ្ញៀវ Lens ពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញពួកគេទទួលលទ្ធផលស្មើគ្នា ១ ទល់នឹង ១, ខណៈលទ្ធផលបែបនេះបានជួយឱ្យក្រុមអ្នកមានបារាំងបន្តឈរនៅលើកំពូលតារាងដដែលមាន ៧៨ ពិន្ទុ, ចំណែក Lens វិញកំពុងឈរនៅលេខរៀងទី ៧ មាន ៥៤ ពិន្ទុក្នុងដៃ។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៣០ Lionel Messi ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ PSG នៅនាទីទី ៦៨, លុះក្រោយមកកីឡាករ Corentin Jean ក៏បានរកគ្រាប់បាល់មួយគ្រាប់មកវិញនៅនាទីទី ៨៨ ជួយឱ្យ Lens ស្មើគ្នាជាមួយ PSG ១-១៕

សូមទស្សនាវីដេអូខាងក្រោម៖