បរទេស៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១នៃពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ជំនួបនៃក្រុមទាំង ២ ពិតជាស្វិតស្វាញមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញក្រុមម្ចាស់ផ្ទះ Man City បានទទួលជ័យជម្នះទៅលើក្រុម R.Madrid ក្នុងលទ្ធផល ៤-៣។ ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមមេឃខៀវរាងហាក់មានតែមខ្លាំងដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ មុនជួបគ្នាជើងទី ២ នៅទឹកដី Santiago Bernabeu។

គួរបញ្ជាក់ថា ៤ គ្រាប់របស់ Man City គឺរកបានដោយកីឡាករ ៤ រូបផ្សេងគ្នា ក្នុងនោះ Kevin de Bruyne ជាអ្នកស៊ុតគ្រាប់បើកឆាកនៅនាទីទី ២, មុនពេល Gabriel Jesus ស៊ុតគ្រាប់ទី ២ នៅនាទីទី ១១, Phil Foden ស៊ុតគ្រាប់ទី ៣ នៅនាទីទី ៥៣ និង Bernardo Silva ស៊ុតគ្រាប់ចុងក្រោយនៅនាទីទី ៧៤។

ដោយឡែក ៣ គ្រាប់វាយបករបស់ R.Madrid គឺរកបានដោយ Karim Bezema ២ គ្រាប់នៅនាទីទី ៣៣ និង ៨២(បាល់ពិន័យ ១១ ម៉ែត្រ, និងមួយគ្រាប់ទៀតរកបានដោយ Vinicius Jr. នៅនាទីទី ៥៥៕

សូមទស្សនាវីដេអូខាងក្រោម៖