ចុម! ក្រោយចាញ់ Brighton យប់មិញតារាឆ្នើមរូបនេះ ទទូចថាអ្នកគាំទ្រដៀ..លខ្លួនត្រូវហើយ ដែលថាគាត់មិនសមពាក់អាវ Man UTD បន្តទៀត

//s9.kh1.co/2e/2e00335f7a490b82a2c17329c1d762296cf5330c.jpg
បាល់ទាត់

 ០៨-ឧសភា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយចាញ់ Brighton យប់មិញតារាឆ្នើមរូបនេះទទូចថាអ្នកគាំទ្រដៀលខ្លួនត្រូវហើយ ដែលថាគាត់មិនសមពាក់អាវ Man UTD បន្តទៀត

បរទេស៖ ខ្សែបម្រើប្រយុទ្ធ Bruno Fernandes បាននិយាយថា អ្នកគាំទ្រ Manchester United ធ្វើត្រូវហើយ ដែលបានស្រែកចំអកឱ្យគាត់ថា “គាត់មិនសមនឹងពាក់អាវមួយនេះបន្តទៀត” ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Brighton យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League យប់មិញ, Man UTD បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Brighton ក្នុងលទ្ធផល ៤-០, ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមបិសាចក្រហមអស់ឱកាសដើម្បីប្រជែងតំណែង top ៤ ហើយ ហើយនៅរដូវកាលក្រោយពួកគេក៏នឹងមិនមានកៅអីលេងនៅ Champions League ឡើយ។

រូបភាព
រូបភាព

ក្រោយបញ្ចប់ការប្រកួត, Bruno ត្រូវបានក្រុមការងារ Sky Sports សួរអំពីចំណាប់អារម្មណ៍យប់មិញ ហើយរូបគេបានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖

ខ្ញុំក៏បានរួមបញ្ចូលនៅក្នុងចំណែកនោះផងដែរ។ អ្វីដែលពួកយើងបានធ្វើនៅថ្ងៃនេះ, អ្វីដែលខ្ញុំបានធ្វើនៅថ្ងៃនេះ, ពួកយើងគឺមិនសមនឹងពាក់អាវ Man UTD ឡើយ ហើយខ្ញុំគឺព្រមទទួលយកនូវពាក្យនេះ៕

ខ្សែបម្រើប្រយុទ្ធ Bruno Fernandes

ប្រភព Metro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T