បរទេស៖ Lionel Messi បានស៊ុតបុកបង្គោលទី និង របាទី ២ដងសម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌ Ligue1 ម្សិលមិញ ខណៈដែលការប្រកួតនោះក្រុម Paris Saint-Germain ទទួលលទ្ធផលស្មើគ្នា ២-២ ជាមួយក្រុម Troyes។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយចាកចេញពី Barcelona ផ្ទេរមកកាន់ PSG នៅរដូវកាលនេះ Messi ហាក់មានភាពខ្សត់ខ្សោយគ្រាប់បាល់ខ្លាំងមែនទែន ពោលគិតមកដល់ពេលនេះរូបគេទើបតែមាន ៤ គ្រាប់ប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Ligue1។

យ៉ាងណាមិញ សម្រាប់ការប្រកួតម្សិលមិញ Messi ត្រូវបានគេមើលឃើញថា បានព្យាយាមប្រឹងប្រែងជាខ្លាំង ដើម្បីស្វែងរកគ្រាប់បាល់ ប៉ុន្តែចុងក្រោយខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីនរូបនេះហាក់មិនមានសំណាងទាល់តែសោះ ជារួមរូបគេមានឱកាសស៊ុតល្អៗ ២ លើក ប៉ុន្តែចុងក្រោយត្រូវបានរារាំងដោយបង្គោលទី និង របាទីទាំង ២ លើក៕
សូមទស្សនាវីដេអូខាងក្រោម៖
Messi’s shot hits the post, again… pic.twitter.com/uUHxX6QZzJ
— Ziad is back in pain (@Ziad_EJ) May 8, 2022
Even the commentators are wondering how cursed Messi has been, no player in Europe has hit the woodwork as much as him this season 😭 pic.twitter.com/6dtFPB47sH
— mx (@MessiMX30iii) May 8, 2022