គាត់ច្បាស់ណាស់! Puyol ថាក្រុមមួយនេះមានភាគរយខ្ពស់ក្នុងការលើកពាន World Cup ឆ្នាំនេះ

//s9.kh1.co/d2/d28e5e64ab72b35958545fd54431182fa7bdb50f.jpg
បាល់ទាត់

 ១៣-មិថុនា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

Puyol ថាក្រុមនេះអាចនឹងឈ្នះ World Cup ឆ្នាំ២០២២

អេស្ប៉ាញ៖ អតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ និង Barcelona គឺ Carles Puyol បាននិយាយថា ក្រុមមាន់គកបារាំង អាចនឹងឈ្នះ បាល់ទាត់ពិភពលោកឆ្នាំ២០២២ នេះម្ដងទៀតបន្ទាប់ពីឈ្នះពាននេះនៅឆ្នាំ២០១៨។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង
ពានរង្វាន់បាល់ទាត់ ពិភពលោក
ពានរង្វាន់បាល់ទាត់ ពិភពលោក

កីឡាកររបស់ក្រុមជម្រើសជាតិបារាំងគឺសុទ្ធតែមានសមត្ថភាពសូម្បីកីឡាករក្មេងៗដែលទើបនឹងត្រូវកោះហៅដូចជា Aurelien Tchouameni, Christopher Nkunku និង Eduardo Camavinga ជាដើម។

ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង

ម្យ៉ាងទៀត Karim Benzema, Kylian Mbappe, N'Golo Kante, Antoine Griezmann និង Paul Pogba ក៏ជាកីឡាករឆ្នើមជួរមុខក្នុងពិភពលោកផងដែរដោយ Benzema ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបង្អស់នៅរដូវកាលមុននៅ La Liga ខណៈ Mbappe ជាអ្នកស៊ុតបញ្ចូលទីបានច្រើនបង្អស់នៅរដូវកាលមុននៅក្របខណ្ឌ Ligue 1 ។

ខ្សែប្រយុទ្ធ Kylian Mbappe, Karim Benzema និង Antoine Griezmann 
ខ្សែប្រយុទ្ធ Kylian Mbappe, Karim Benzema និង Antoine Griezmann 

ដូច្នេះហើយទើបលោក Carlese Puyol បាននិយាយថា៖ 

សម្រាប់ខ្ញុំ ក្រុមដែលមានឱកាសឈ្នះខ្ពស់ជាងគេគឺបារាំង ព្រោះពួកគេមានកីឡាករច្រើនសំបូរដោយទេពកោសល្យ។ ពួកគេជាក្រុមដែលមានការប្រកួតប្រជែងខ្ពស់ និងធ្លាប់បានក្លាយជាជើងឯករួចមកហើយទើបពួកគេដឹងច្បាស់ពីការប្រកួតប្រជែងមួយនេះ។បន្ទាប់មកក៏មានក្រុមផ្សេងដូចជា អេស្ប៉ាញ ដែលខ្ញុំគិតថាមានតំណែងល្អ ប៉ុន្តែខ្ញុំមិនគិតថាពួកគេមានឱកាសឈ្នះខ្ពស់ក៏ដោយសារពួកគេមិនទាន់អាចទទួលរងសម្ពាធខ្ពស់បានទេព្រោះមានកីឡាករក្មេងៗច្រើន តែក៏មានគុណភាពដែរ តែពួកគេត្រូវការអ្នកដែលអាចទប់ទល់នឹងសម្ពោធព្រមទាំងមានបទពិសោធន៍ច្រើនដែលអាចជួយបាន។

លោក Carlese Puyol
លោក Carlese Puyol
លោក Carlese Puyol

គួរបញ្ជាក់ផងដែរថា បារាំង បានលើកពាន បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ បន្ទាប់ពីបានយកឈ្នះ ក្រូអាត ៤ ទល់នឹង២ នៅឯប្រទេសរុស្ស៊ី៕

ក្រុមជម្រើសជាតិបារាំង លើកពាន World Cup ឆ្នាំ២០១៨
ក្រុមជម្រើសជាតិបារាំង លើកពាន World Cup ឆ្នាំ២០១៨

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T