គេមានកៅអី UCL! Fabrizio Romano ថាភ្នាក់ងាររបស់ Ronaldo បានចរចាចង់ផ្ទេរគេទៅក្លិបយក្សនៅអឺរ៉ុបមួយនេះ

//s9.kh1.co/b4/b4d7b2f3d7aec139e7d4fea1c24bf0dbbbeeca47.jpg
បាល់ទាត់

 ២៧-មិថុនា-២០២២ ៧ព្រឹក · ៣ ឆ្នាំមុន

Romano ថាភ្នាក់ងាររបស់ Ronaldo បានចរចាជាមួយក្លិបនេះពិតប្រាកដមែន

អឺរ៉ុប៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo គឺលោក Jorge Mendes បានពិភាក្សាជាមួយក្លិប Bayern Munich ទាក់ទងនឹងការផ្ទេរកីឡាករសញ្ជាតិព័រទុយកាល់រូបនេះទៅ Allianz Arena ពិតប្រាកដមែន តែត្រូវក្លិបបដិសេធមិនទិញយកគេឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

លោក Mendes បានទាក់ទងទៅប្រធានដឹកនាំផ្នែកកីឡាកររបស់ Bayern គឺលោក Hasan Salihamidzic ខណៈដែលមានព័ត៌មានលេចឮថា Bayern Munich ចង់បាន Ronaldo មកជំនួស Robert Lewandowski ដែលនឹងចាកចេញពីក្លិប។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Jorge Mendes 
ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Jorge Mendes 

Cristiano Ronaldo នៅសល់កុងត្រាស្នាក់នៅក្លិបបិសាចក្រហម Manchester United តែ១រដូវកាលទៀតប៉ុណ្ណោះបន្ទាប់ពីរដូវកាលមុនរូបគេស៊ុតបញ្ចូលទីបាន ២៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួត។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ឥលូវនេះ Fabrizio Romano បានរាយការណ៍ថា៖ 

វាជាការពិតដែលភ្នាក់ងាររបស់ Ronaldo គឺ Jorge Mendes មានការសន្ទនាជាមួយ Hasan Salihamidzic ប៉ុន្តែ Bayern បានប្រាប់ Mendes ច្បាស់ហើយថាពួកគេនឹងមិនយក Ronaldo មកជំនួស Lewandowski នោះឡើយដោយសារតែអាយុរបស់គេ។ Bayern គោរព Cristiano ប៉ុន្តែគេនឹងមិនចូលរួមជាមួយក្លិបនេះទេ។

អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T