ទោះឈ្នះ Leicester ២-១ តែអ្នកគាំទ្រ Chelsea ទទូចក្លិបឱ្យលក់កីឡាកររូបនេះចោលទៅ

//s9.kh1.co/54/54150546c180f8ee8ac35c29157eb5ec4ad364cf.jpg
បាល់ទាត់

 ២៨-សីហា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

ទោះឈ្នះ Leicester ២-១ តែអ្នកគាំទ្រ Chelsea ប្រាប់ក្លិបឱ្យលក់កីឡាកររូបនេះចោលទៅ

បរទេស៖ អ្នកគាំទ្រ Chelsea ជាច្រើនបានចេញមករិះគន់ខ្សែបម្រើវ័យក្មេង Conor Gallagher នៅលើបណ្តាញសង្គម ក្រោយក្រុមតោខៀវយកឈ្នះទៅលើក្រុម Leicester City ក្នុងលទ្ធផល ២ ទល់នឹង ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Conor Gallagher
Conor Gallagher

ក្នុងនោះ ២ គ្រាប់របស់ Chelsea គឺរកបានដោយ Raheem Sterling ទាំង ២ គ្រាប់ ចំណែក ១ គ្រាប់របស់ក្រុម Leicester គឺរកបានដោយកីឡាករ Harvey Barnes, យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ Gallagher ក៏មានឱកាសបង្ហាញខ្លួនជម្រើសដំបូងផងដែរ ប៉ុន្តែរូបគេហាក់ធ្វើមិនបានល្អនោះទេ ហើយថែមទាំងទទួលបានកាតក្រហមតាំងពីនាទីទី ២៨ ទៀតផង។

Conor Gallagher ទទួលបានកាតក្រហម
Conor Gallagher ទទួលបានកាតក្រហម

ក្រោយបញ្ចប់ការប្រកួត Gallagher ត្រូវបានអ្នកគាំទ្រស្តីបន្ទោសនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖

ពួកយើងលេងត្រឹមកីឡាករ ១០ នាក់ល្អជាង នៅពេល Gallagher នៅលើទីលាន។

អ្នកគាំទ្រ

ប្រសិនបើ Tuchel សម្រេចចិត្តដាក់លក់ Gallager ភ្លាមៗ, គ្មាននរណាម្នាក់ជំទាស់ទេ។

អ្នកគាំទ្រ

ដាក់ Gallager ឱ្យចាប់ផ្តើមមុន Gilmour និយាយត្រង់ដូចជាមើលស្រាលខ្លាំងណាស់ ខ្ញុំមិនបំភ្លើសទេ៕

អ្នកគាំទ្រ

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T