ថ្លៃក»_ប់ពពក! មានដឹងអត់គ្រាន់តែចំណាយលើរូបមួយសន្លឹករវាង Messi និង Ronaldo, LV បានចាយលុយរហូតដល់ទៅ...

//s9.kh1.co/2b/2b30a8ea025b39de69dd557a7a3492a957f610a2.jpg
បាល់ទាត់

 ២០-វិច្ឆិកា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ប្រិយមិត្តមានដឹងអត់គ្រាន់តែចំណាយលើរូបមួយសន្លឹករវាង Messi និង Ronaldo, LV បានចាយលុយរហូតដល់ទៅ...

បរទេស៖ កាលពីថ្ងៃ សៅរិ៍ ទី ១៩ ខែវិច្ឆិកា ម្សិលមិញ, ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីប្រចាំប្រទេសបារាំងយីហោម៉ាក Louis Vuitton (LV) បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែន ជាពិសេសអ្នកគាំទ្របាល់ទាត់ បន្ទាប់ពីពួកគេបានបង្ហោះរូបផ្សព្វផ្សាយពាណិជ្ជកម្មមួយសន្លឹកដែលមានភ្ជាប់រូបភាពរវាងកំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo កំពុងលេងអុកជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/2b/2b32b90e9ed408e8d799796e2770b1e78105d0eb.png

យោងតាមការចុះផ្សាយរបស់កាសែតបរទេស American Post បានឱ្យដឹងថា Ronaldo ខ្សែប្រយុទ្ធរបស់ Manchester United ជាទូទៅតម្លៃផ្សព្វផ្សាយនៅលើ Instagram របស់លោកក្នុងមួយរូបគឺមានតម្លៃខ្ទង់ ២.៣៩៧ លានដុល្លារអាមេរិក, រីឯ Messi ខ្សែប្រយុទ្ធរបស់ Paris Saint-Germain វិញ ក្នុងមួយរូបលោកគិតតម្លៃចំនួន ១.៧៧៧ លានដុល្លារអាមេរិក។

ដោយឡែករូបថតដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្រមួយរូបនេះ គឺបានថតដោយអ្នកជំនាញថតរូបជនជាតិ អាមេរិក លោកស្រី Annie Leibovitz វ័យ ៧៣ ឆ្នាំ ដែលលោកស្រីត្រូវបានគេដឹងថា ថ្លៃសេវាក្នុងការថតរូបក្នុងមួយថ្ងៃ គឺលោកស្រីទទួលបានដល់ទៅ ១៧ ម៉ឺនដុល្លារអាមេរិកឯណោះ ហើយពេលខ្លះគឺអាចច្រើនជាងនេះទៅទៀត អាស្រ័យទៅតាម Lens ដែលត្រូវប្រើ។

ដូច្នេះជុំវិញការថតរូបផ្សព្វផ្សាយនៅលើ Instagram មួយរូបនេះ គឺក្រុមហ៊ុន LV បានចំណាយទឹកប្រាក់រហូតដល់ជិត ៥ លានដុល្លារអាមេរិកឯណោះ៕

ប្រភពAmerica Post

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T