ម្នាយអើយ! Man UTD យប់មិញស៊ុតដូចទឹកបាក់ទំនប់ ខណៈចុងក្រោយលត់ Chelsea ចាស់ដៃ ៤-១ (មានវីដេអូ)

//s9.kh1.co/5b/5b9979f0784a748853554b41701e4618549b7329.jpg
បាល់ទាត់

 ២៦-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

Man UTD យប់មិញស៊ុតដូចទឹកបាក់ទំនប់ ខណៈចុងក្រោយលត់ Chelsea ចាស់ដៃ ៤-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ សុក្រ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea នៅក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៃក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញនេះ ខាងក្រុមម្ចាស់ផ្ទះ Man UTD ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Chelsea យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ Man UTD គឺរកបានដោយកីឡាករ ៤ រូបផ្សេងគ្នា ដែលក្នុងនោះ Casemiro ជាអ្នករកគ្រាប់បាល់បើកឆាកនៅនាទីទី ៦, Anthony Martial រកបានគ្រាប់ទី ២ នៅនាទីទី ៤៥+៥, Bruno Fernandes រកបានគ្រាប់ទី ៣ នៅនាទីទី ៧៣ (P) និងគ្រាប់ទី ៤ គឺរកបានដោយ Marcus Rashford នៅនាទីទី ៧៨ ចំណែក ១ គ្រាប់របស់ Chelsea គឺរកបានដោយកីឡាករ Joao Felix នៅនាទីទី ៨៩។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា តាមរយៈជ័យជម្នះយប់មិញនេះ គឺបានធ្វើឱ្យ Man UTD ទទួលបានកៅអីលេងពាន Champions League នៅរដូវកាលក្រោយហើយ ក្នុងនាមជាក្រុមឈរលេខ ៣ ក្នុងតារាង ដោយឡែក Chelsea វិញ នៅរដូវកាលក្រោយ ពួកគេនឹងមិនបានលេងពាន អឺរ៉ុបទាំងអស់ ដោយបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី ២ ឯណោះ ខណៈការប្រកួតគឺនៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ។

សូមទស្សនាការប្រកួតខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T