បរទេស៖ ក្លិបអធិរាជស Real Madrid បានសម្រេចចិត្តជាមួយខ្សែប្រយុទ្ធរបស់ខ្លួនកីឡាករ Eden Hazard ហើយ, នេះបើតាមប្រភពព័ត៌មាននៅបរទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី ដ៏ល្បីឈ្មោះលោក Fabrizio Romano បានឱ្យដឹងថា Real Madrid និង Eden Hazard គឺបានព្រមព្រៀងគ្នាក្នុងការផ្តាច់កុងត្រាដែលនៅសល់ត្រឹមរដូវកាលនេះហើយ ខណៈដែលកុងត្រាចាស់របស់ភាគីទាំង ២ គឺនៅសល់ ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៤។
គួរបញ្ជាក់ថា Hazard គឺមិនទាន់រកបានក្លិបថ្មីនៅឡើយទេ ហើយប្រភពខាងលើបានបន្ថែមថា ខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក វ័យ ៣២ ឆ្នាំ ក៏កំពុងពិចារណាចូលនិវត្តន៍ផងដែរ៕
ប្រភព៖ Fabrizio Romano