ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បរទេស៖ ក្លិបបិសាចក្រហម Manchester United គឺមិនទាន់អាចចេញលក់អាវរបស់ខ្សែប្រយុទ្ធចំណូលថ្មី Rasmus Hojlund បានឡើយ ដោយសារតែហាងរបស់ក្លិបមិនមានពុម្ពអក្សរ "ø", នេះបើតាមសេចក្តីរាយការណ៍ដោយកាសែត Daily Mail Sport។

ជាការពិតណាស់ នៅរដូវក្តៅនេះ Man UTD បានសម្រេចចិត្តព្រមព្រៀងជាផ្លូវការ ក្នុងការទិញយក Hojlund ពីក្រុម Atalanta ក្នុងតម្លៃ ៧២ លានផោន ឬប្រមាណជា (៩០ លានដុល្លារអាមេរិក) ហើយខ្សែប្រយុទ្ធសញ្ជាតិ ដាណឺម៉ាក រូបនេះគឺទទួលបានអាវលេខ ១១ ក្នុងការស្នាក់នៅទឹកដី Old Trafford រយៈពេល ៥ ឆ្នាំ៕

ប្រភព៖ Onefootball