បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ បានបើកទ្វាកីឡដ្ឋាន Signal Iduna Park របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ បារាំង ដែលជាការប្រកួតមិត្តភាពកម្តៅសាច់ដុំក្នុងថ្ងៃ FIFA day។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតនោះក្រុមជម្រើសជាតិ អាល្លឺម៉ង់ ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម បារាំង ក្នុងលទ្ធផល ៣ ទល់នឹង ១។

គួរបញ្ជាក់ថា ខាងម្ចាស់ផ្ទះ អាល្លឺម៉ង់ ជាអ្នករកគ្រាប់បាល់នាំមុខមុនទាំង ២ គ្រាប់ ក្នុងនោះគឺស៊ុតបញ្ចូលទីដោយ Thomas Muller នៅនាទីទី ៤ និង Leroy Sane នៅនាទីទី ៨៧, ដោយឡែកមួយគ្រាប់របស់ បារាំង គឺរកបានដោយកីឡាករ Antoine Griezmann នៅនាទីទី ៨៩ តាមរយៈបាល់ ១១ ម៉ែត្រ។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖