បរទេស៖ ខ្សែប្រយុទ្ធឆ្នើមកីឡាករ Cristiano Ronaldo បានទម្លាយពីឈ្មោះក្លិបមួយដែលគាត់ស្អប់បំផុតនៅក្នុងអាជីព ហើយមួយវិញទៀត បើកីឡាករណាមកពីក្លិបមួយនោះ គាត់ក៏អត់ប្តូរអាវជាមួយផងដែរ។

ជឿជាក់ថាអ្នកគាំទ្រភាគច្រើននៅជុំវិញពិភពលោក ប្រហែលជាយល់ច្រឡំធំហើយ ថាក្លិបដែល Ronaldo ស្អប់បំផុត គឺក្លិប Barcelona ប៉ុន្តែចម្លើយមួយនេះគឺមិនត្រឹមត្រូវនោះទេ ផ្ទុយទៅវិញគឺក្លិប AS Roma នៅក្នុងលីគ Serie Aរបស់ អ៊ីតាលីទៅវិញទេ ដែលកីឡាករម្ចាស់ពាន Ballon d'Or ៥ សម័យស្អប់បំផុត។

ទាក់ទងនឹងរឿងខាងលើ, Ronaldo បានបកស្រាយប្រាប់ Daily Express កាលពីឆ្នាំ ២០១៨ យ៉ាងដូច្នេះថា៖
គ្រាមួយដែលពួកគេយើង (Manchester United) បាននាំមុខពួកគេ ៦-០ ខ្ញុំស្រាប់តែឮ ពួកគេប្រាប់ខ្ញុំឱ្យឈប់ ហើយក៏មានកីឡាករម្នាក់បានមកកាន់ចង្វាក់ការញាក់របស់ខ្ញុំ។ កីឡាករដ៏ទៃទៀត ពួកគេបានព្យាយាមមកប៉ះទង្គិចខ្ញុំ។ Roma? គ្មានកីឡាករណាម្នាក់ ដែលខ្ញុំនឹងប្តូរអាវជាមួយពួកគេទៀតទេ។
គួរបញ្ជាក់ថា ការប្រកួតខាងលើ គឺជាការប្រកួតពានរង្វាន់ Champions League រវាង Manchester United ទល់នឹង Roma នៅរដូវកាល ២០០៦-២០០៧ ហើយនៅក្នុងការប្រកួតនោះ Man UTD បានទទួលជ័យជម្នះក្នុងលទ្ធផល ៧-១៕

ប្រភព៖ Sportbible