មុនជួបគ្នានៅ UCL Kane នៅតែនិយាយដោយការគោរពបែបនេះទៅ Man UTD ទោះមួយរយៈនេះពួកគេរាងធ្លាក់ជើងបន្តិចក្តី

//s9.kh1.co/5c/5c41b1d66c16c7c4f630f8c2f09abc421e63860b.jpg
បាល់ទាត់

 ១៩-កញ្ញា-២០២៣ ១១ព្រឹក · ១០ ខែមុន

មុនជួបគ្នានៅ UCL Kane នៅតែនិយាយដោយការគោរពបែបនេះទៅ Man UTD ទោះមួយរយៈនេះពួកគេរាងធ្លាក់ជើងបន្តិចក្តី

បរទេស៖ Harry Kane ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich នៅតែទទួលស្គាល់ថា ក្រុមបិសាចក្រហម Manchester United គឺជាក្រុមដ៏គ្រោះថ្នាក់ ទោះមួយរយៈចុងក្រោយនេះពួកគេរាងធ្លាក់ជើងបន្តិចក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/36/3621bf67b748f7101cc7c967216ba3a48ecb71ec.png

ជាការពិតណាស់ Man UTD មួយរយៈនេះគឺធ្វើមិនសូវបានល្អប៉ុន្មាននោះទេ ជាពិសេសថ្មីៗនេះពួកគេទើបតែបរាជ័យក្រោមថ្វីដៃក្រុម Brighton នៅក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល ៣-១ ដោយឡែក Bayern វិញ ឥឡូវនេះពួកគេកំពុងតែធ្វើបានល្អខ្លាំងក្រោមការដឹកនាំរបស់លោក Thomas Tuchel ជាពិសេសបន្ទាប់ពីពួកគេចុះកុងត្រាយកបាន Harry Kane នៅរដូវកាលនេះ។

https://s9.kh1.co/__image/w=650,h=366,q=100/8a/8afd7cac0ce0005b72103bf90211347c0ee09ab3.png

ទោះបីជាយ៉ាងណាក៏ដោយ Kane ក៏នៅតែមិនបង្ហាញការមើលស្រាលទៅលើក្រុមរបស់លោក Ten Hag ដែរ ហើយមុនជំនួបរវាងក្រុមទាំង ២ មកដល់នៅយប់ថ្ងៃ ពុធ នេះ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស បាននិយាយយ៉ាងដូច្នេះថា៖

ជាការប្រកួតដ៏លំបាកមួយ។ ខ្ញុំដឹងថា Manchester United កំពុងស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែពេលខ្លះក្រុមបែបនេះ គឺគ្រោះថ្នាក់ណាស់ ពីព្រោះថាពួកគេគឺតែងតែស្វែងរកការត្រឡប់មកវិញ ជាមួយនឹងវិធីដ៏ធំមួយ៕

Harry Kane
https://s9.kh1.co/__image/w=650,h=366,q=100/1a/1ae0eeb2941c81ba52252e198ef42cf87832e606.png

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T