បរទេស៖ អតីតខ្សែការពាររបស់ Barcelona កីឡាករ Jeremy Mathieu បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ផ្លូវការហើយ នេះបើតាមប្រភពចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគូសបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិ បារាំង វ័យ ៣៩ ឆ្នាំរូបនេះ គឺធ្លាប់លេងនៅក្លិបធំៗមួយចំនួនដូចជា Valencia ចន្លោះពីឆ្នាំ ២០០៩-២០១៤, Barcelona ចន្លោះពីឆ្នាំ ២០១៤-២០១៧, Sporting CP ចន្លោះពីឆ្នាំ ២០១៧-២០២០ និងចុងក្រោយនេះរូបគេលេងនៅក្លិប Luynes Sports ដែលស្ថិតនៅលីគទី ២ របស់ បារាំង មុនពេលរូបគេសម្រេចចិត្តព្យួរស្បែកជើងថ្មីៗនេះ។
ប្រភព៖ Fabrizio Romano