កម្ពុជា៖ អតីតខ្សែប្រយុទ្ធរបស់ក្លិបវិសាខា និងក្រុមជម្រើសជាតិកម្ពុជា លោក កែវ សុខផេង បានចុចឈ្មោះចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង ឈិន ឈឿន ថាជាដៃគូដ៏យល់ចិត្តបំផុតនៅក្នុងក្រុមជម្រើសជាតិកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កែវ សុខផេង គឺត្រូវបានគេទទួលស្គាល់ថា ជាកីឡាករដែលមានទេពកោសល្យ និងមានថ្វីជើងល្អម្នាក់ប្រចាំប្រទេសកម្ពុជា ហើយគាត់ក៏ជាកីឡាករម្នាក់ ដែលចាប់ផ្តើមមានភាពល្បីល្បាញខ្លាំងតំណាល ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, ឈិន ឈឿន និងកីឡាករស៊េរីចាស់មួយចំនួនទៀតកំលុងឆ្នាំ ២០១៥-២០១៦ ផងដែរ។
ថ្មីៗនេះ កែវ សុផេង ត្រូវបានអ្នកគាំទ្រសួរនៅក្នុងកម្មវិធី Q&A របស់គាត់ថា តើខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា តើដៃគូយល់ចិត្តបងមាននរណាខ្លះ? ភ្លាមនោះ សុខផេង បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដៃគូដ៏យល់ចិត្តរបស់ខ្ញុំមាន ឈិន ឈឿន, ប្រាក់ មុន្នីឧត្តម និង វឌ្ឍនាកា។
គួរបញ្ជាក់ថា កែវ សុខផេង ឥឡូវនេះបានចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយត្រឹមវ័យ ៣១ ឆ្នាំ ប៉ុន្តែកំឡុងពេលនៅជាកីឡាករ គាត់ធ្លាប់លេងនៅក្លិបធំៗជាច្រើនដូចជា បឹងកេត, ភ្នំពេញក្រោន, PKNP របស់ម៉ាឡេស៊ី និង ចុងក្រោយនៅ វិសាខា។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖