បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រុមអ្នកមានបុណ្យ FC Barcelona បានបើកទ្វាកីឡដ្ឋាន Estadi Olimpic របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid នៅក្នុងការប្រកួតសប្តាហ៍ទី ១៥ នៃក្របខណ្ឌ Li Liga។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ ពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Barcelona ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ At Madrid ក្នុងលទ្ធផល ១-០ ខណៈដែល ១ គ្រាប់នោះ គឺរកបានដោយ Joao Felix នៅនាទីទី ២៨។


គួរបញ្ជាក់ថា Barcelona ឥឡូវនេះកំពុងឈរនៅលេខរៀងទី ៣ នៃក្របខណ្ឌ La Liga ក្រោយឆ្លងកាត់ ១៥ ប្រកួត ពួកគេឈ្នះ ១០ ស្មើ ៤ និងចាញ់ ១ មាន ៣៤ ពិន្ទុ ចំណែក At Madrid វិញ កំពុងឈរនៅលេខរៀងទី ៤ ក្រោយឆ្លងកាត់ ១៤ ប្រកួត ពួកគេឈ្នះ ១០ ស្មើ ១ និងចាញ់ ៣ មាន ៣១ ពិន្ទុ។

សូមទស្សនាវីដេអូខាងក្រោម៖