បរទេស៖ អតីតកីឡាករជើងចាស់លោក Roy Keane បានវាយប្រហារធ្ងន់ទៅកាន់ Anthony Martial បន្ទាប់ពី Manchester United បរាជ័យក្រោមថ្វីជើង Newcastle ថ្មីៗនេះ ថារូបគេគួរតែទៅលេងនៅលីគលំដាប់ទាបវិញទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៣ ម្សិលមិញនេះក្រុមបិសាចក្រហម Manchester United បានរបូតអស់ ៣ ពិន្ទុនៅក្នុងការប្រកួតក្នុងសប្តាហ៍ទី ១៤ នៃក្របខណ្ឌ Premier League ក្រោយពួកគេភ្លាត់ចាញ់ក្រុម Newcastle នៅក្រៅដីក្នុងលទ្ធផល ១-០។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតនោះ អតីតវីរបុរសរបស់ Man UTD មួយរូប លោក Keane បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ពួកយើងចង់លើកនិយាយពី Martial... ពួកយើងអាចអត់ទោសឱ្យគាត់បាន ដោយសារតែគាត់គឺរកបានគ្រាប់បាល់ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងរយៈពេលរៀងរាល់ ១៤ ឆ្នាំម្តង។... គាត់ប៉ះបាល់ និងបញ្ជូនបាល់ពិតជាអន់ណាស់។ យល់ល្អ អ្នកគួរតែទៅលេងនៅលីគលំដាប់ទាបវិញទៅ៕

ប្រភព៖ Metro