ស្តេចល្បឿន Alphonso Davies បង្វែរមកចរចាជាមួយក្លិបយក្សនៅអង់គ្លេសមួយនេះវិញ ក្រោយជា..ប់គាំ.ងជាមួយ R.Madrid

//s9.kh1.co/bb/bb900e0821102d0490347a2cbe37510b3e20916a.jpg
បាល់ទាត់

 ១០-កុម្ភៈ-២០២៤ ៣ល្ងាច · ៦ ខែមុន

ស្តេចល្បឿន Alphonso Davies បង្វែរមកចរចាជាមួយក្លិបយក្សនៅអង់គ្លេសមួយនេះវិញ ក្រោយបរាជ័យជាមួយ R.Madrid

បរទេស៖ យោងតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ El Nacional បានឱ្យដឹងថាការចរចារវាង Alphonso Davies ជាមួយនឹង Real Madrid កំពុងតែស្ថិតនៅក្នុងភាពជាប់គាំង ហើយឥឡូវនេះខ្សែការពារស្លាបឆ្វេងរបស់ Bayern Munich រូបនេះបានបង្វែរទិសដៅមកចរចាជាមួយក្លិបហង្សក្រហម Liverpool វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alphonso Davies
Alphonso Davies

ជាការពិតណាស់ Davies គឺនៅសល់កុងត្រាជាមួយ Bayern Munich ត្រឹមឆ្នាំ ២០២៥ ប៉ុណ្ណោះ ហើយរូបគេត្រូវបានគេរំពឹងថា នឹងមិនបន្តកុងត្រាថ្មីដើម្បីស្នាក់នៅទឹកដី Allianz Arena ទៀតឡើយ ក្រោយរូបគេបានស្នាក់នៅទីនេះអស់រយៈពេលជាង ៤ រដូវកាលមកហើយ ។  

យ៉ាងណាមិញ Real Madrid ត្រូវបានគេដឹងថា កំពុងតែតាមដានចង់បាន Davies មកកាន់ទឹកដី Santiago Bernabeu ព្រោះលោក Carlo Ancelotti មានចំណាប់អារម្មណ៍ចង់បានខ្សែការពារសញ្ជាតិ កាណាដា រូបនេះឱ្យលេងនៅតំបន់ស្លាបខាងឆ្វេងជាង Fran Garcia និង Ferland Mendy។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គិតមកដល់ពេលនេះការចរចារវាងភាគីទាំង ២ គឺហាក់មិនទៅមុខទាល់តែសោះ ខណៈរបាយការណ៍ចុងក្រោយបានបង្ហាញថា Davies ឥឡូវនេះ គឺបានបង្វែរទិសដៅរបស់ខ្លួនមកចរចាជាមួយ Liverpool វិញហើយ។

Alphonso Davies
Alphonso Davies

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T