បរទេស៖ អតីតអ្នកចាត់ការរបស់ Real Madrid និង Chelsea លោក Jose Mourinho បានទម្លាយច្បាស់ៗពីឈ្មោះកីឡាករម្នាក់ ដែលធ្វើឱ្យលោកសោកស្តាយបំផុត បន្ទាប់ពីលោកមិនបានបង្វឹកគេដោយផ្ទាល់នៅក្នុងអាជីពជាគ្រូបង្វឹករបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![លោក Jose Mourinho ](https://s9.kh1.co/__image/w=650,h=366,q=100/c7/c72ecf109f083f1785ef5acdde725066bf6cbe23.png)
ជាការពិតណាស់ លោក Jose ត្រូវបានគេរាប់ថា ជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់នៅក្នុងពិភពបាល់ទាត់ ដោយសារតែលោកគឺធ្លាប់បានដឹកនាំក្រុមធំៗ និងធ្លាប់បានឈ្នះពានជាច្រើននៅក្នុងអាជីព ហើយមួយវិញទៀតលោកក៏ធ្លាប់បានដឹកនាំ ក៏ដូចជាបានបង្វឹកកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនផងដែរដូចជា Cristiano Ronaldo, Frank Lampard, Samuel Eto'o, Karim Benzema, Gareth Bale, Kaka និងកីឡាករជាច្រើនទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៦១ ឆ្នាំរូបនេះ បានទម្លាយថា Leo Messi គឺជាកីឡាករម្នាក់ដែលលោកមានក្តីសុបិនចង់បង្វឹកគេដោយផ្ទាល់ខ្លាំងណាស់ តែពេលនេះលោកពិតជាមានការសោកស្តាយមែនទែន ដែលបំណងប្រាថ្នារបស់លោកមួយនេះមិនអាចសម្រេចបាន។
![លោក Jose Mourinho និង Messi ](https://s9.kh1.co/__image/w=650,h=366,q=100/20/20e492a2296410f80705ed0f7ba6d3b5ca99a008.png)
ទាក់ទងនឹងរឿងខាងលើ លោក Jose បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ជាឧទាហរណ៍ ខ្ញុំមិនដែលបានបង្វឹក Lionel Messi ទេ ប៉ុន្តែក្រោយមកក៏គ្មាននរណាម្នាក់អាចបង្ហាត់ Messi បានដែរ។ មែនទែនទៅវាមិនសមហេតុផលទេ ដែលអ្នកគិតថាអ្នកអាចបង្វឹកគាត់បាន ពីព្រោះថាគាត់កើតមកគឺមានអ្វីៗគ្រប់យ៉ាង ហើយបានដឹងពីអ្វីៗគ្រប់យ៉ាងរួចទៅហើយ គាត់អាចនឹងបង្រៀនអ្នកនូវរឿងខ្លះៗវិញក៏ថាបាន។ អ្វីដែលអ្នកនិយាយគឺ អ្នកនឹងមានកិត្តិយស នៅពេលដែលអ្នកមានគាត់នៅក្នុងក្រុមរបស់អ្នក៕
![លោក Jose Mourinho ](https://s9.kh1.co/__image/w=650,h=434,q=100/1a/1a6af4257d76c913848851818f399a7d338f339d.png)
ប្រភព៖ Sportbible