កម្ពុជា៖ លោកកែវ សុខង៉ន អ្នកចាត់ការក្លិបភ្នំពេញក្រោន បានប្រកាសនៅលើបណ្តាញសង្គម Facebook យ៉ាងគួរឱ្យភ្ញាក់ផ្អើលនាវេលាព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ នេះថា លោកនឹងផ្តល់ជូនកុងត្រារយៈពេល ២ ឆ្នាំ អមជាមួយប្រាក់ខែរហូតដល់ទៅ ៤ ពាន់ដុល្លារអាមេរិក បើកែវ សុខផេង ផ្លាស់មកកាន់ក្លិបសឹងក្រហម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា កាលពីដើមឆ្នាំ ២០២៣ កន្លងទៅ កែវ សុខផេង ដែលជាអតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ភ្នំពេញក្រោន និងវិសាខា បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយត្រឹមវ័យ ៣១ ឆ្នាំ ដោយសារតែគាត់មានបញ្ហារបួសរ៉ាំរ៉ៃ។
ដោយឡែកថ្មីៗនេះស្រាប់តែលោក កែវ សុខង៉ន ដែលជាបងប្រុសបង្កើតរបស់គាត់គាត់ផ្ទាល់ ស្រាប់តែបានបង្ហោះសារថា ឱ្យតែ សុផេង ត្រឡប់មកលេងបាល់ទាត់វិញ ហើយផ្លាស់មកកាន់ក្លិបភ្នំពេញក្រោន នោះគាត់សន្យាថា នឹងផ្តល់កុងត្រាឱ្យ ២ ឆ្នាំ រួមជាមួយប្រាក់ខែរហូតដល់ទៅ ៤ ពាន់ដុល្លារអាមេរិក។