កម្ពុជា៖ លោក Keisuke Honda អតីតអ្នកចាត់ការរបស់ក្រុមជម្រើសជាតិកម្ពុជា បានផ្តល់ចម្លើយយ៉ាងគួរឱ្យភ្ញាក់ផ្អើល នៅពេលលោកអ៊ុក សុធី ដែលជាជំនួយការរបស់គាត់កាលនៅដឹកនាំក្រុមគោព្រៃ បានសួរថា តើគាត់ចង់មកលេងនៅលីគកំពូលកម្ពុជាដែរឬទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិតណាស់ ដ្បិតមិនទាន់មានក្លិបលេង និងបានចាកឆ្ងាយពីការលេងបាល់ទាត់តាំងពីដើមឆ្នាំ ២០២២ បន្ទាប់ពីចាកចេញពីក្រុម Suduva នៃលីគរបស់ប្រទេស លីទុយអានី និងបច្ចុប្បន្នមានវ័យជ្រែដល់ទៅ ៣៧ ឆ្នាំទៅទៀតនោះ ប៉ុន្តែលោក Honda នៅតែមានបំណងចង់បន្តអាជីពជាកីឡាករបាល់ទាត់បន្តទៀត ដោយលោកមិនទាន់គិតគូពីរឿងចូលនិវត្តន៍នោះទេ ហើយថ្មីៗនេះលោកបានបង្ហើបថា គោលដៅរបស់លោកគឺចង់សាករស់ជាតិលេងនៅក្លិបក្នុងតំបន់ អាស៊ាន វិញម្តង។
យ៉ាងណាមិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិ ជប៉ុន និង AC Milan រូបនេះបានបង្ហើបបែបនេះ ស្រាប់តែលោកអ៊ុក សុធីបានសួរទៅលោក Honda ថា តើលោកចង់មកលេងនៅលីគកំពូលកម្ពុជាដែរឬទេ? ភ្លាមនោះលោក Honda បានឆ្លើយមកវិញថា៖