Neymar បានទទួលស្គាល់ខ្សែប្រយុទ្ធឆ្នើម ៥ នាក់នេះ ថាជាកីឡាករដែលមានបច្ចេកទេសញាក់ខ្ពស់ជាងខ្លួន

//s9.kh1.co/ec/ec5b7a6a207b9d2c8d083df1d67c3a8f498e3bc9.jpg
បាល់ទាត់

 ១១-មេសា-២០២៤ ៣ល្ងាច · ១៩ ថ្ងៃមុន

Neymar បានចុចឈ្មោះខ្សែប្រយុទ្ធឆ្នើម ៥ នាក់នេះ ថាជាកីឡាករដែលមានក្បាច់ញាក់ឡូយជាងខ្លួន

បរទេស៖ ខ្សែប្រយុទ្ធ Neymar Jr. របស់ក្រុម Al-Hilal បានចុចឈ្មោះខ្សែប្រយុទ្ធឆ្នើម ៥ នាក់ ថាជាកីឡាករដែលមានបច្ចេកទេសញាក់បាល់ខ្ពស់ជាងខ្លួន ក្នុងនោះក៏មានអតីតមិត្តរួមក្រុមរបស់គាត់ Lionel Messi ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr.
Neymar Jr.

ជាការពិតណាស់ បើនិយាយពីការញាក់បាល់នៅលើទីលាន នរណាៗក៏ទទួលស្គាល់ដែរ ថា Neymar គឺជាកីឡាករដែលមានសមត្ថភាពម្នាក់ក្នុងការគ្រប់គ្រងបាល់ ក៏ដូចជាការញាក់បាល់ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Neymar បានសម្លឹងឃើញកីឡាករ ៥ នាក់ផ្សេងទៀត ថាជាកីឡាករដែលមានបច្ចេកទេសញាក់បាល់ល្អជាងខ្លួន។

ត្រឡប់ទៅកាន់ឆ្នាំ ២០២១ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ Oh My Goal ខ្សែប្រយុទ្ធរបស់ ប្រេស៊ីល ត្រូវបានគេស្នើសុំឱ្យជ្រើសរើសកីឡាករ ដែលគាត់គិតថាមានក្បាច់ញាក់ល្អជាងគេខ្លួន? ភ្លាមនោះ Neymar បានឆ្លើយតបមកវិញថា៖

ខ្ញុំមិនដឹងថាតើខ្ញុំអាចឆ្លើយបានឬអត់នោះទេ ដោយសារអ្នកដែលមានសមត្ថភាពបែបនេះនៅក្នុងពិភពលោកយើងនេះ ខ្ញុំបានចាត់ទុកខ្លួនឯង ថាជាកីឡាករម្នាក់ដែលមានបច្ចេកទេសខ្ពស់បំផុតនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ Neymar នៅតែបង្ហើបពីឈ្មោះកីឡាករដែលគាត់គិតថាមានបច្ចេកទេសញាក់បាល់ខ្ពស់ជាងខ្លួន ក្នុងនោះមានដូចជា៖ Lionel Messi, Eden Hazard, Kevin De Bruyne, Marco Verratti និង Thiago Alcantara៕

Lionel Messi
Lionel Messi
Eden Hazard
Eden Hazard
Kevin De Bruyne
Kevin De Bruyne
Marco Verratti
Marco Verratti
Thiago Alcantara
Thiago Alcantara

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T