បរទេស៖ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជារហស្សនាមអ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា បានទម្លាយថា តាមពិតទៅមុនគាត់ទៅហាត់នៅ ថៃ និងក្លាយជាកូនសិស្សរបស់លោកគ្រូអេ ភូថងបច្ចុប្បន្ន គាត់គឺធ្លាប់បានហាត់នៅខ្មែរជាមួយលោកគ្រូឆ្លាមសរួចហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងមួយរយៈចុងក្រោយនេះ បន្ទាប់ពី ធារ៉ា មានឈ្មោះល្បីល្បាញក្នុងនាមជាអ្នកប្រដាល់គុនខ្មែរ ស្រាប់តែមានផេកនៅថៃមួយចំនួនបានបញ្ចេញមតិចម្អកលើកូនសិស្សរបស់លោកគ្រូអេ ភូថង រូបនេះ ហើយថែមទាំងលើឡើងថា ធារ៉ា គឺជាកីឡាករដែលកើតចេញពីមួយថៃទៀតផង។
យ៉ាងណាមិញ ក្រោយមានការលើកឡើងបែបនេះ ធារ៉ា បានចេញមុខជំទាស់ទាំងស្រុង ហើយថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ផតខេសមួយជាមួយ អេដមីន ខាត់ស្តង់ដា ធារ៉ាបានបកស្រាយទៅវិញច្បាស់ៗយ៉ាងដូច្នេះថា មែនទែនទៅមុនគាត់ទៅ ថៃ គឺគាត់បានហាត់គុនខ្មែរនៅខ្មែររួចហើយ ដោយពេលនោះ គាត់បានហាត់ជាមួយលោកគ្រូឆ្លាមស នៅវត្តស្វាយពពែ ខណៈពេលនោះគាត់ក៏បានចេញប្រកួត ៩ ប្រកួតផងដែរ ប៉ុន្តែក្រោយមកដោយសារតែជីវភាពទើបគាត់សម្រេចចិត្តទៅធ្វើការងារនៅថៃ ហើយចុងក្រោយគាត់ក៏បានហាត់ប្រដាល់បន្តនៅទីនោះ៕